ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ​ប្រចាំ​ខែសីហា

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​អង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ​ប្រចាំ​ខែសីហា ទិសដៅ​ការងារ​ខែកញ្ញា ឆ្នាំ២០២០។

ខ្លឹមសារ​ប្រជុំ​មាន៖ ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ​ខែសីហា ទិសដៅ​ខែកញ្ញា ឆ្នាំ២០២០, ផ្សព្វផ្សាយ​ផែនការ​ណែនាំ​លេខ ៣២/២០២០ផ.ក ចុះ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តីពី​កិច្ចការពារ​សន្តិសុខ រក្សា​សុវត្ថិភាព និង​សង្គ្រោះ​ឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង កឋិនទាន, ផ្សព្វផ្សាយ​វេន​ប្រចាំការ​ខែកញ្ញា ឆ្នាំ២០២០ ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *