ឯកឧត្តម​អភិបាលខេត្ត​កែប  ដឹកនាំ​កងកម្លាំង​ចម្រុះ  និង​អាជ្ញាធរ​មូលដ្ឋាន  ខេត្ត  ចុះ​ពិនិត្យមើល​ទីតាំង​ប្រកប​អាជីវកម្មផ្សេងៗ ក្នុង​មូលដ្ឋាន​ខេត្ត

ខេត្ត​កែប៖ ក្រោយ​ទទួលបាន​បទបញ្ជា ពី​ប្រមុខ​រាជរដ្ឋាភិបាល  នៅ​ព្រឹក​ថ្ងៃទី០៧  ខែធ្នូ  ឆ្នាំ២០២០  ឯកឧត្តម  សោម  ពិសិដ្ឋ  អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប  បាន​ដឹកនាំ​អាជ្ញាធរ  មន្ត្រី​ជំនាញ ដោយផ្ទាល់  ចុះ​ពិនិត្យមើល​ទីតាំង​ប្រកប​អាជីវកម្មផ្សេងៗ ក្នុង​មូលដ្ឋាន​ខេត្ត  ដើម្បី​បន្ដ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩។

ព្រមាន​បិទ​ទីតាំង​អាជីវកម្ម​ទាំងឡាយ​ដែល​មិន​អនុវត្តន៍​នូវ​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩  ឯកឧត្តម  សោម  ពិសិដ្ឋ  អភិបាលខេត្ត​កែប  បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង  តាម​មូលដ្ឋាន​អាជីវកម្ម ក្នុង​ខេត្ត  ឱ្យ​អនុវត្តន៍​វិធាន​សុខាភិបាល

សកម្ម​ភាពចុះ​តាមដាន​ត្រួតពិនិត្យ​ទីតាំង​លក់ដូរ​នេះ  ឯកឧត្តម​អភិបាលខេត្ត  ផ្តល់​ការណែនាំ​ឱ្យ​អាជីវករ​ទាំងអស់  ត្រូវ​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធានការ​នានា​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល  អោយបាន​ម៉ត់ចត់  ចៀសវៀង​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩  ក្នុង​សហគមន៍​កាន់តែខ្លាំង  ។

ឯកឧត្តម​បានបញ្ជាក់​ដា  ប្រសិនបើ​ទីតាំង​អាជីវក​ម្មណា  នោះ​មិន​ព្រម​អនុវត្តន៍​ទេ នឹងត្រូវ​បិទ​ហាង​នោះ​ជា​បណ្តោះអាសន្ន ។  ទោះជា​បែបនេះ​ក្តី ឯកឧត្តម  បាន​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​រួមគ្នា​ធ្វើតាម​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព គម្លាត​បុគ្គល ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ១៩ ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់៕

#អរគុណសន្តិភាព