ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​អូរជ្រៅ ទទួលបាន​អំណោយ​កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ចំនួន ១៦គ្រួសារ​ក្នុងភូមិ បន្លេច និង​ភូមិ​អ្នកតា​ឈរ ស្ថិតនៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​រង គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ បានទទួល​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម កម្ពុជា​ខេត្តបន្ទាយមានជ័យ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ រួម​នឹង​ក្រុមការងារ​បាន​នាំយក​អំណោយ​ចុះទៅ​ចែក​ដោយ​ផ្ទាល់ដៃ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុងភូមិ​ទាំង២នេះ កាលពី​រសៀល​ថ្ងៃ១៣កើត ខែភទ្របទ​ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ ដោយ​ក្នុង​មួយគ្រួសារៗទទួលបាន​អង្ករ ២៥គីឡូក្រាម, ត្រីខ១យួរ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៣ដប, ប្រេងឆា១លីត្រ, ភួយ ១, មុង១, មី១កេស, សារុង១, ក្រមា១ និង​ថវិកា ៥ម៉ឺន​រៀល៕

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​អូរជ្រៅ ទទួលបាន​អំណោយ​កាកបាទក្រហមកម្ពុជា

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *