រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅស្តុបចំនួនពីរ គឺស្តុបច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័នដើម្បីឱ្យចរាចរណ៍មានភាពល្អប្រសើរជាងមុនខណៈស្តុបទាំងពីរនេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃនោះ។
លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការកែប្រព័ន្ធលំហូរសារាចរណ៍នៅស្តុបច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមុនី្នវង្សឱ្យបានបីគន្លង និងផ្លូវលេខ២៧១ បីគន្លង ជាមួយនឹងការយកការ៉ាស់សាំងសូគីមិចនៅច្រមុះ ជ្រូកនេះចេញផងដែរ។

ដោយឡែកនៅស្តុបវត្តនាគវ័នវិញ ក៏មានការកែសម្រួលប្រព័ន្ធចរាចរណ៍ផងដែរ ដោយនឹងធ្វើការបើកផ្លូវ២២១ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកដែលបច្ចុប្បន្ននេះបិទមិនអោយធ្វើចរាចរណ៍ឡើងមកលើផ្លូវសហព័ន្ធរុស្ស៊ីនិងកាត់ផ្លូវហព័ន្ធរុស្ស៊ីចូលទៅវត្តនាគវ័នឱ្យដំណើរការចរាចរណ៍ តែមិនអនុញ្ញាតឱ្យបត់ឆ្វេង បត់ស្ដាំចុះពីផ្លូវសហព័ន្ធរុស្ស៊ីទៅលើកំណាត់ផ្លូវលេខ២២១នេះឡើយ៕
