រយៈពេល ១២៤ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក មានយានយន្តសរុបចំនួន ១៥៧៤៥០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើតាមអ្នកនាំពាក្យអគ្គស្នងការបានបញ្ជាក់ឲ្យដឹងថា រយៈពេល ១២៤ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៥៧៤៥០គ្រឿង ក្នុងនោះមានម៉ូតូ ១១៦៨៨៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤០៥៦៣គ្រឿង។

រយៈពេល ១២៤ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក មានយានយន្តសរុបចំនួន ១៥៧៤៥០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និងស្រវឹង។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ អត់បណ្ណបើកបរ ប្រើប្រាស់ទូរស័ព្ទជាដើម៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *