សម្ដេច​ក្រឡាហោម ស ខេង ធ្វើតេស្ត​ជំងឺ​កូ​វីដ-១៩ លើក​ទី២ គឺ​ទទួលបាន​លទ្ធផល​អវិជ្ជមាន

ភ្នំពេញ៖ខុទ្ទកាល័យ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាប​ជាថ្មី​ថា តាម​ការបញ្ជាក់​របស់​ក្រសួង សុខាភិបាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំង​មន្ត្រីសំខាន់ៗទាំងអស់​ដែល​បានធ្វើ    តេស្ត​ជំងឺ​កូ​វីដ-១៩ លើក​ទី២ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើ​ដោយ​អវិជ្ជមាន​ទាំងអស់ ។

នៅពេលនេះ សម្ដេច​ក្រឡាហោម  នៅតែ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ជា​បន្តទៀត ហើយ សម្ដេច​ក្រឡាហោម ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ សូម​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន  ៕

#អរគុណសន្តិភាព