អភិបាល​ខេត្តកំពត ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​អាង​ប្រមូល​ទឹកភ្លៀង ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ អាង​ចម្រោះ​ទឹកស្អុយ និង​ទីលាន​ចាក់សំរាម របស់​ADB

កំពត៖  ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​អាង​ប្រមូល​ទឹកភ្លៀង ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ អាង​ចម្រោះ​ទឹកស្អុយ និង​ទីលាន​ចាក់សំរាម របស់​គម្រោង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​ទី២ ជាមួយ​ប្រធាន​គម្រោង ក្រុមហ៊ុន​ទីប្រឹក្សា និង​ក្រុមហ៊ុន​សាងសង់ ដែលជា​ជំនួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ក្នុងឱកាស​ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរជំនាញ និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB សហការគ្នា​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់ នូវ​ការងារ​ណា​ដែល​សេសសល់ ដើម្បី​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ សំរាម បរិស្ថាន និង​ស្តារ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​នៅ​រដូវវស្សា។ ថ្នាក់ដឹកនាំ​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ បាន​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន នៅ​ក្រុង​កំពត៕

#អរគុណសន្តិភាព