ព្រៃវែង៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២០ បានជួបប្រជុំជាមួយគណៈអភិបាលខេត្តព្រៃវែង ដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នៅសាលាខេត្តព្រៃវែង។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា «ខ្ញុំយល់ថាស្ថានភាពវិបត្តិជំងឺកូវីដ១៩ នេះ ពិតណាស់ គ្មាននរណាម្នាក់អាចរំពឹងទុកមុនបានឡើយ។ កន្លងមកក្រសួងអប់រំ និងមន្ទីរអប់រំផ្ទាល់បានខិតខំអនុវត្តការងារតាមអ្វីដែលអាចធ្វើបាន និងគ្រប់អស់ពីលទ្ធភាព ដោយប្រើប្រាស់នូវគ្រប់ធនធានដែលខ្លួនមានក្នុងដៃស្រាប់។ ប៉ុន្តែថ្វីបើយ៉ាងនេះក៏ដោយ អ្វីដែលបានធ្វើនេះ នៅមិនទាន់ល្អគ្រប់ទិដ្ឋភាព និងអាចឆ្លើយបានទាំងស្រុងទៅនឹងតម្រូវការជាក់ស្តែងឡើយ ដែលនេះទាមទារឲ្យ យើងទាំងអស់គ្នារួមគ្នា បន្តតាមដាន វាយតម្លៃ ជំរុញ និងបំពេញបន្ថែមនូវអ្វីដែលខ្វះ ដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផលទទួលបានកាន់តែល្អប្រសើរ សម្រាប់រយៈពេលវែង» ៕
