ជប៉ុន​ផ្តល់​ថវិកា​ជិត១លាន​ដុល្លារ សម្រាប់​ការពង្រឹង​ប្រព័ន្ធ​ថែទាំ​ផ្នែក​វះកាត់​កុមារ​ក្នុង​ខេត្តក្រចេះ និង​ការលើកកម្ពស់​ការអប់រំ​បញ្ចូល​គ្នា​ក្នុង​ខេត្តកណ្តាល

ភ្នំពេញ៖   រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី១៤ ខែធ្នូ  បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៩៦៨,៣៩០ ដុល្លារ​អាមេរិក ដល់​អង្គការ​ចំនួន​ពីរ ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ជប៉ុន។

ទឹកប្រាក់​ចំនួន ៦៩៤,៥៣៩ ដុល្លារ​សម្រាប់​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (FIDR) ដើម្បី​អនុវត្ត​គម្រោង​ស​ល្យ​សាស្ត្រ​កុមារ​ប្រចាំ​ខេត្តក្រចេះ(ឆ្នាំ​ទី២) និង ទឹកប្រាក់​ចំនួន ២៧៣,៨៥១ ដុល្លារ​អាមេរិក សម្រាប់​សមាគម​សម្រាប់​ជំនួយ និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន (AAR Japan) ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​ការអប់រំ​បរិ​យា​ប័ន្ន​សម្រាប់​កុមារ​ពិការ​តាមរយៈ​ពង្រឹង​ការអនុវត្ត​ក្នុង​តំបន់​គំរូ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​វាយតម្លៃ​ការអប់រំ​បរិ​យា​ប័ន្ន (ឆ្នាំ​ទី២)។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​និង​អ្នកតំណាង​អង្គភាព​ទាំង២ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​របស់​ពួកគេ​ជាមួយនឹង​អ្នកតំណាង​អង្គការ​ទាំងពីរ។

លោក​ថ្លែងថា យើង​ជឿជាក់ថា​ជំនួយឥតសំណង​នេះ​នឹង​ជួយ​ក្នុងការ​កែលម្អ​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់នីមួយៗនៃ​គម្រោង៕

#អរគុណសន្តិភាព