ក្រសួងមហាផ្ទៃ​ឲ្យ​ថ្នាក់ដឹកនាំ​ដែល​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​អវិជ្ជមាន​ការធ្វើ​តេស្ត​ទាំង៣លើក អាច​ចូល​បម្រើ​ការងារ​ក្នុង​ទីស្តីការក្រសួង​វិញ

ភ្នំពេញ៖   ក្រសួងមហាផ្ទៃ បាន​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង “ព្រឹ​ត្ត​ការណ៍​សហគមន៍២៨ វិ​ច្ឆ​កា” ដែល​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​បានធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ១៩ ចំនួន៣លើក​ជាមួយនឹង​លទ្ធផល​អវិជ្ជា​មាន​វីរុស​កូ​វីដ១៩រួល​រាល់​ហើយ អាច​ឲ្យ​ចេញ-ចូល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទីស្តីការក្រសួង​មហាផ្ទៃ​វិញ​បានជា​ធម្មតា ចាប់ពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ​តទៅ។

ដោយឡែក ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បានធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ១៩ លើក​ទី២រួចរាល់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត ស្របតាម​គោ​ការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល។

ជាមួយគ្នា​នោះ​ផងដែរ អគ្គនាយក ប្រធាន​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វី១៩ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់ តាម​គោ​ការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ការពាក់​ម៉ាស់ ការលាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល៕

#អរគុណសន្តិភាព