សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យដែលបណ្តាលមកពីការធ្វេសប្រហែស ក្នុងពិធីសែនក្បាលទឹក

ភ្នំពេញ÷ នៅលើផេកផ្លូវការ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេបានសរសេរថា ÷

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក ។

នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ឋពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី ។

ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែនក្បាលទឹកនេះ ។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានអនាម័យក្នុងការរស់នៅ ហេីយមេីលថែការពារសុខភាពជាប់ជានិច្ចកុំអោឆ្លងជម្ងឺកូវីដ-១៩ អោយសោះ ដោយស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬ អាល់កុល និងពាក់ម៉ាសក្នុងពេលចាំបាច់។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រេីននិងលាភសំណាងគ្រប់ៗគ្នាកុំបីខាន។

អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *