រាជរដ្ឋាភិបាល​កែសម្រួល​អត្រាពន្ធគយ និង​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​មួយចំនួន

ភ្នំពេញ៖    រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី​ការកែសម្រួល​អត្រាពន្ធគយ និង​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​មួយចំនួន។

នៅក្នុង​អនុក្រឹត្យ​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០បានឱ្យដឹងថា​ក្នុងនោះ​ការកែសម្រួល​អត្រាពន្ធគយ​លើ​មុខទំនិញ​មួយចំនួន ត្រូវបាន​បន្ថយ​អត្រាពន្ធគយ​លើ​មុខទំនិញ​នាំចូល​មួយចំនួន​ដូចខាងក្រោម៖

-ពី ៧% មក 0% លើ​មុខទំនិញ​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ចំណីអាហារ​និង​ភេសជ្ជៈ និង​ប្រព័ន្ធ​សូ​ឡា ចំនួន ១៣បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ​មាននៅ​អនុ​ក្រិ​ត្យ។

– ពី ១៥% មក 0% លើ​មុខទំនិញ​ឧបករណ៍ និង​គ្រឿង​ម៉ាស៊ីន​កែច្នៃសំខាន់ៗ ដែល​បម្រើការ​ដល់​សង្វា​ក់ ផលិតកម្ម​នានា ចំនួន ៥៦បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ក្នុង​អនុ​ក្រិ​ត្យ។

-ពី ១៥% មក ៧% លើ​មុខទំនិញ​វត្ថុធាតុដើម និង​ម៉ាស៊ីន​កែច្នៃសំខាន់ៗ បម្រើ​ការឱ្យ​សង្វាក់​ផលិតកម្ម​នានា​ចំនួន ៦០បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ក្នុង​អនុក្រឹត្យ។

-ពី ៣៥% មក ៧% លើ​មុខទំនិញ​អាល់កុល​សម្លាប់​មេរោគ និង​មុខទំនិញ​មួយចំនួនទៀត​ដែល​គាំទ្រ​ដល់ វិស័យ​ឧស្សាហកម្ម ចំនួន ០៦ បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ក្នុង​អនុ​ក្រិ​ត្យ។

-ពី ៣៥% មក ១៥% លើ​មុខទំនិញ​ជា​វត្ថុធាតុដើម និង​ធាតុ​ចូល​ផលិតកម្ម ចំនួន ០៤ បន្ទាត់​ពន្ធ is តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ក្នុង​អនុ​ក្រិ​ត្យ។

ការកែសម្រួល​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​មួយចំនួន

– ត្រូវបាន​បន្ថយ​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​នាំចូល​មួយចំនួន​ដូចខាងក្រោម៖

ពី ១០% មក 0% លើ​មុខទំនិញ ប្រេងរំអិល​ប្រើប្រាស់​ក្នុង​វិស័យ​វាយនភ័ណ្ឌ ម៉ាស៊ីន​លាងចាន និង​ទោចក្រយាន ចំនួន ១៦ បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ក្នុង​អនុ​ក្រិ​ត្យ។

— ពី ១០% មក ៥% លើ​មុខទំនិញ​សម្ភារៈ​អគ្គិសនី​ប្រើប្រាស់​ក្នុងផ្ទះ ចំនួន ០៥ បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ នៅក្នុង​អនុ​ក្រិ​ត្យ ។

-ពី ២៥% មក ០ % លើ​មុខទំនិញ ប្រេងរំអិល​ជា​ធាតុ​ចូលក្នុង​សង្វាក់​ផលិតកម្ម​នានា ចំនួន ០៨ បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ក្នុង​អនុ​ក្រិ​ត្យ។

-ពី ៣% មក % លើ​មុខទំនិញ​អាល់កុល​សម្លាប់​មេរោគ​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល ចំនួន ០៣ បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ នៅក្នុង​អនុ​ក្រិ​ត្យ។

-ពី ៣៥ % មក ១៥ % លើ​មុខទំនិញ​មេសា​ដែលមាន​ជាតិ​អាល់កុល​ចាប់ពី៨០ដឺ​ក្រេ ចំនួន ០១ បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ឆ្នាំ២០១៧ ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ក្នុង​អនុ​ក្រិ​ត្យ។

បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍។

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​ស្នង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ចរៀងៗខ្លួន

ចាប់ពី​ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១ តទៅ៕

#អរគុណសន្តិភាព