សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា សម្រេច​ឲ្យ​សិស្ស​ថ្នាក់​ទី១២ ជាប់​បាក់​ឌុប ដោយ​មិនចាំបាច់​ប្រឡង​តាម​ការណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន

ភ្នំពេញ៖ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញ​សេចក្ដីថ្លែងការណ៍ គាំទ្រ​ការសម្រេច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី១២ ឆ្នាំ​សិក្សា២០១៩-២០២០ ជាប់​ដោយ​មិនបាច់​ឆ្លងកាត់​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ។

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែលមាន​សមាជិក ១១៤គ្រឹះស្ថានសិក្សា សូម​ប្រកាស​គាំទ្រ​ទាំងស្រុង និង​សូម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សេចក្តី​ជូន

ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា២០១៩-២០២០ ដែល​កំណត់​ឲ្យ​ជាប់​ជា​ស្ថាពរ ចំពោះ បេក្ខជន​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ប្រឡង ដោយ​គ្មាន​ការកំណត់​និទ្ទេស៕

#អរគុណសន្តិភាព