ខេត្តកណ្តាល៖ លទ្ធផល ធ្វើតេស្ត សំណាក  សរុប​ជាង២ .០០០ សំណាក ក្នុងនោះ​អវិជ្ជមាន កូ​វីដ-១៩ ចំនួន ១.៩៥៣សំណាក និង នៅសល់​ជាង៧០សំណាក​ទៀត

កណ្ដាល ៖ បើតាម តួរ​លេខ ពី មន្ទីរ សុខាភិបាល  ខេត្តកណ្តាល  បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៨ឆ្នូ​ម្សិលមិញ​នេះ​ថា៖ មកដល់ពេលនេះ គ្រប់ សំណាក  របស់ ប្រជាពលរដ្ឋ ក្នុង ខេត្តកណ្តាល  ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២៨ វិច្ឆិកា  ដែល មន្ទីរ  បាន បញ្ជូន ទៅ ពិនិត្យ

នៅ វិទ្យាស្ថាន ប៉ាស្ទ័រ ប្រមាណ ជាង ២ .០០០ សំណាក មកដល់ពេលនេះ  លទ្ធផល សំណាក ១. ៩៥៣សំណាក  គឺ អវិជ្ជមាន កូ វិដ -១៩ ហើយ នៅសល់ សំណាក ជាង ៧០ សំណាក ទៀត​ប៉ុណ្ណោះ គឺ យើង កំពុង រង់ចាំ លទ្ធផល  ចុងក្រោយ។  ចំពោះ​ការតាមដាន រុករក អ្នក ពាក់ព័ន្ធ  ដែល ប៉ះពាល់ ផ្ទាល់  និង ប្រយោល  ជាមួយ អ្នកជំងឺ កូ​វីដ-១៩ ក្នុង ខេត្ត គឺ យើង​គ្រប់គ្រង បាន ទាំងស្រុង ។

លោក គួ យ ប៊ុនធឿន ប្រធាន មន្ទីរ សុខាភិបាល ខេត្តកណ្តាល  បាន​បញ្ជាក់ថា៖ គ្រប់ ពលរដ្ឋ ដែល ពាក់ព័ន្ធ ដោយផ្ទាល់   ជាមួយ អ្នក ផ្ទុក មេរោគ កូ វីដ –១៩ ចំនួន ៥ នាក់ ក្នុងនោះ ២ នាក់  ជា ពលរដ្ឋ រស់នៅ ក្នុង ខេត្តកណ្តាល  និង ៣ នាក់ ទៀត អ្នក ចំណូល មកពី រាជធានី ភ្នំពេញ  គឺ បាន យក សំណាក  និង បាន បញ្ជូន  ទៅធ្វើ ច ត្តា ឡី ស័ក អស់ហើយ។

ដោយឡែក  ចំពោះ​បងប្អូន  អ្នក​ប៉ះ​ផ្ទាល់ ដោយ​ប្រយោល ចំនួន១៩៨ នាក់ ក្នុងនោះ​ស្រី ចំនួន ១០៥ នាក់ គឺ យើង បាន តម្រូវ អោយ  ពួកគាត់ ទៅធ្វើ ច ត្តា ឡី ស័ក  នៅតាម មណ្ឌល ច ត្តា ឡី ស័ក  ដែល រៀបចំ ដោយ អាជ្ញាធរ  នៅ តាម បណ្តា ស្រុក ក្នុង ខេត្តកណ្តាល ។

លោក ប្រធាន​មន្ទីរ បញ្ជាក់ថា៖  ជារួម គិត ចាប់ពី ថ្ងៃទី ២៩  ខែវិច្ឆិកា រហូតដល់ បច្ចុប្បន្ននេះ  មន្ទីរពេទ្យ ជ័យជំនះ បាន យក សំណាក  ពាក់ព័ន្ធ អ្នក ជំងឺ កូ វីដ ១៩  មាន ជាង ២.០០០ សំណាក  ពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បញ្ជូន ទៅ ពិនិត្យ រ កកូ វីដ ១៩ នៅ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា។

គួរ​បញ្ជាក់ថា ៖  តាម​ការប្រកាស​អោយដឹង​របស់​ក្រសួងសុខាភិបាល  នៅវេលា​ម៉ោង  ៧ៈ៣០នាទី​ព្រឹក​ថ្ងៃទី១៩ឆ្នូ​នេះ  ក្រសួង​បាន​ព្យាបាល​ជាសះស្បើយ  ចំនួន១៧នាក់   ក្នុងនោះ មាន​ចំនួន ១៥នាក់ ដែល​ពាក់​ព​ន្ធ័ និង​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា  និង​ចំនួន០២នាក់​ទៀត​នាំចូល​ពី​ខាងក្រៅ។

គួរ​កត់សំគាល់ថា៖ ក្នុងចំណោម​ករណី​ជាសះស្បើយ ចំនួន ១៥នាក់  ដែល​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា  រួមមាន ៖ ១៣នាក់​រស់នៅ​រាជធានី​ភ្នំពេញ និង​ចំនួន០២នាក់ រស់នៅ​សង្កាត់​តាខ្មៅ និង​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ៕

#អរគុណសន្តិភាព