ស៊ីម៉ាក់ បោសសំអាត​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ជិត១០.០០០គ្រាប់​ក្នុង​រយៈពេល១១ខែ ឆ្នាំ ២០២០

ភ្នំពេញ៖  អគ្គនាយក​ស៊ីម៉ាក់​បានអោយដឹងថា ការងារ​អប់រំ​យល់ដឹង​និង​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​សំណល​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បាននិងកំពុង​អនុវត្ត​យ៉ាងសកម្ម​រវាង​កំលាំង​នគរបាលជាតិ​និង​កំលាំង​អង្គភាព​ស៊ីម៉ាក់​សហការគ្នា​យ៉ាង​ជិត​សិ្ន​ត ក្នុង​ក្របខ័ណ្ឌ​អនុវត្ត​គោលនយោបាយ​ជាតិ​គឺ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

ជាក់ស្តែង​ក្នុង​រយ:ពេល១១ខែ​ឆ្នាំ២០២០នេះ សំរេចបាន​លទ្ធផល​គួរឱ្យកត់សំគាល់ ក្នុងនោះ​បានផ្តល់​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង១៧.០០០លើក ចុះ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​បាន​ចំនួន​ជិត៦០០.០០០ខ្នង​ផ្ទះ គិត​ជា​មនុ​ស្សរាយ​ចំនួន​ជិត១លាន២សែន​នាក់។

គួរ​កត់សំគាល់ថា លទ្ធផល​នេះ​បាន​ឆ្លើយតប​សំណើ​ជួប​គ្រាប់បន្ទាន់ៗរបស់​ប្រជាពលរដ្ឋ​ជាង៦.០០០ ករណី ដែល​បាន​បោសសំអាត​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ជិត១០.០០០គ្រាប់។

លើសពីនេះ​ទៀត សកម្មភាព​សហការ​អនុវត្ត​ន៍​គោលនយោបាយ​ជាតិ​នេះ មិន​ត្រឹមតែ​ជា​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប៉ុណ្ណោះ​ទេ តែ​ជាការ​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​សន្តិសុខ​ជាតិ​ផងដែរ ៕

#អរគុណសន្តិភាព