លោក ឃុ​ត វុ​ត្យា​រិ​ទ្ធិ ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ មាន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការ​ទីទ័លក្រ​ចំនួន៤០គ្រួសារ នៅ​ស្រុក​វ៉ារិន។

ប្រជាជន​ទីទ័លក្រ ៤០គ្រួសារ នៅ​ស្រុក​វ៉ារិន ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

លោក  ឃុ​ត វុ​ទ្យា​រិ​ទ្ធិ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្តសៀមរាប ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។

ប្រជាជន​ទីទ័លក្រ ៤០គ្រួសារ នៅ​ស្រុក​វ៉ារិន ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

លោក ឃុ​ត វុ​ទ្យា​រិ​ទ្ធិ ក៏បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ-១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេល​នេះឡើយ ទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា  ដោយ​ធ្វើ​អនាម័យ​សុខភាព​ឱ្យបាន​ជាប្រចាំ ដើម្បី​ការពារ​អាយុជីវិត សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុមគ្រួសារ​កុំឱ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ៕

Leave a Reply

Your email address will not be published.