សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រាជរដ្ឋាភិបាល​កម្ពុជា បន្ត​លើកលែង​ពន្ធ​ប្រថាប់ត្រា សម្រាប់​អ្នកទិញ​ផ្ទះ​តម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ រហូតដល់​ដំណាច់ ឆ្នាំ ២០២១

 ភ្នំពេញ៖  តាម​សេចក្ដីណែនាំ អំពី​វិធាន​ការបន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យសំខាន់ៗនៃ​សេដ្ឋកិច្ច នៅក្នុង​បរិ​ការ ណ៍​នៃ​វិបត្តិ ការស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ (ជុំ​ទី៧) រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ត​លើកលែង​ពន្ធ​ប្រថាប់ត្រា សម្រាប់​អ្នកទិញ​ផ្ទះ​ដែលមាន​ថ្លៃ​ទាប​ជាង ឬ​ស្មើ​ប្រាំ​ពីរម៉ឺន​ដុល្លារ​អាមេរិក ដោយ​គិតពី​ខែមករា ឆ្នាំ២០២១ ដល់​ដំណាច់​ខែធ្នូ ឆ្នាំ ២០២១ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែល​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង/ឬ នៅតាម​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

តាមរយៈ​សេចក្តីណែនាំ រាជរដ្ឋាភិបាល​ក៏បាន​សូម​អំពាវនាវ ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទាំងអស់ ឱ្យចូល​រួម​ជា​មួ យ​រាជរដ្ឋាភិបាល ក្នុងការ​បញ្ចុះ​ថ្លៃ​ផ្ទះ ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន។ កាលពី​ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ សម្តេច តេ​ជោ ហ៊ុន សែន បានប្រកាស​លើកលែង​ពន្ធ​ប្រថាប់ត្រា សម្រាប់​ផ្ទះ​ក្នុងតម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ សម្រាប់​រយៈពេល១ឆ្នាំនេះ អនុវត្តន៍​ចាប់​ខែកុម្ភៈ ឆ្នាំ២០២០ ដល់ ខែមករា ឆ្នាំ២០២១៕

#អរគុណសន្តិភាព