សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នា​ព្រឹក​នេះ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព។

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នា​ព្រឹក​នេះ

កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃនេះ នឹង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា និង​ពិនិត្យ​លើ​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ៖

១៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​សាធារណរដ្ឋ​ឥណ្ឌា។

២៖ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី ការវិនិយោគ​រវាង​បណ្ដា​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

៣៖ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន។

៤៖ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ដើម្បី​អនុវត្ត​កញ្ចប់​សន្យា​ទី១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន​ស្ដីពី​សេវាកម្ម។

៥៖ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្ដីពី​ការទទួលស្គាល់​ទៅវិញទៅមក​ការផ្ដល់​អាជ្ញា​បណ្ណ​បាហុនិកា៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *