សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អន្តរក្រសួង​ពិភាក្សា​លើ​ការប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល

ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​ការប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល (Digital Services Tax) ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ក្រោម​អធិបតីភាព ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម សុខ សុភ័ក្ត្រ មានប្រសាសន៍​លើកឡើង​នូវ​ធាតុ​ចូល​ចាំបាច់​មួយចំនួន​ដើម្បីឱ្យ​អង្គប្រជុំ​ពិនិត្យ​និង​ពិចារណា​ពាក់ព័ន្ធ​នឹង​ការប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល​នេះ។

ឯកឧត្តម​រដ្ឋលេខាធិកា​រ បានលើកឡើង​អំពី​និន្នាការ​អន្តរជាតិ​និង​តំបន់​ចំពោះ​ការកំណត់​ពន្ធ​លើ​ផលិតផល​និង​សេវា​ឌីជីថល អំពី​កាតព្វកិច្ច​ផ្នែក​ពន្ធ​ដែលជា​ការប្តេជ្ញាចិត្ត​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្របខណ្ឌ​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងដែន (Cross-border E-Commerce)។

ឯកឧត្តម​រដ្ឋលេខាធិកា​រ បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅក្នុង​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែច្បាស់ និង​ស៊ីជម្រៅ​អំពី​យន្តការ និង​នីតិវិធី​នៅក្នុង​ការប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល ក្នុង​កម្រិត​សកល និង​តំបន់ ដោយ​នឹង​សហការ​ជាមួយនឹង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​វិស័យ​ឯកជន​ផងដែរ។

ឯកឧត្តម​រដ្ឋលេខាធិកា​រ ជំរុញ​ឲ្យ​មានការ​សិក្សា​អោយ​លម្អិត​បំផុត ទាំង​ការប្រមូល​ទិន្នន័យ​សម្រាប់​វិភាគ និង​ការវាយតម្លៃ​លើ​ផលប៉ះពាល់ និង​កាលានុវត្តភាព​ចេញពី​ការយកពន្ធ​លើ​សេវា​ឌីជីថល​នេះ ដើម្បី​ធានាថា គោលនយោបាយ​ប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល​នេះ ផ្តល់​តម្លាភាព សមធម៌ និង​តុល្យភាព ជូន​ក្រុមហ៊ុន​ឯកជន​ផ្តល់​សេវា​ឌីជីថល អ្នកប្រើប្រាស់​សេវា​ឌីជីថល និង​ស្ថាប័ន​អនុវត្ត​គោលនយោបាយ​នេះ ៕

 

#អរគុណសន្តិភាព