សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖  នៅ​ថ្ងៃទី ២៣  ខែធ្នូ ឆ្នាំ២០២០នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា  បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា  ដេ​ី​ម្បី​ពិភាក្សា​និង​អនុម័ត លេ​ី​របៀបវារៈសំខាន់ៗដូចខាងក្រោម  ៖

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

១/ របាយការណ៍​សកម្មភាព​ឆ្នាំ២០២០ និង​ទិសដៅ​ឆ្នាំ២០២១ ។

២/ របាយការណ៍​ចំណូល ចំណាយ ឆ្នាំ២០២០  និង​ការព្យាករណ៍ ចំណូល​ថវិកា​នៅ​ឆ្នាំ២០២១ ។

៣/ ការស្នើសុំ​អនុម័ត​ផែនការ​ថវិកា​សម្រាប់​ចំណាយ​ជា​អាទិភាព​នៅ ឆ្នាំ២០២១ ។

៤/ បញ្ហាផ្សេង។

កិច្ចប្រជុំ​នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី សម្ដេចចៅហ្វា​វាំង  វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល អនុប្រធាន​អចិន្ដ្រៃយ៍, លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី និង​លោកជំទាវ អា​ន្នី សុខ​អាន អនុប្រធាន, លោកជំទាវ​កិ​ត្ដិ​បណ្ឌិត អ៊ុក ម៉ាលី អគ្គ​ហេរញ្ញិក,  សមាជិក​គណៈកម្មាធិកា​រ​កណ្តាល  និង​មន្ដ្រី​ប្រតិ​ប​ត្ដិ  សរុប​ចំនួន  ២២នាក់។

ក្នុងឱកាស​នោះ  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន  បាន​ថ្លែង​នូវ​ការ​កោត​សរសេ​ី​រ​យ៉ាង​ក្រៃលែង ចំពោះ  ថ្នាក់ដឹកនាំ  សមាជិក  សមាជិកា  គណៈកម្មាធិការ​កណ្តាល  និង​មន្ត្រី កាកបាទក្រហមកម្ពុជា​ទាំងអស់ គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​មនុស្សធម៌​ជួយ​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​នៅ​ទូទាំងប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់  ជាពិសេស​ក្នុងការ​ឆ្លេ​ី​យ​តប​គ្រោះទឹកជំនន់​នាពេល​កន្លងមក  និង​ចូលរួម​ប្រយុទ្ធ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

ជាមួយគ្នានេះ  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន  បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរស​ជនជាតិ  អន្តរជាតិ​ទាំងអស់ ដែល​ផ្តល់​សេចក្តីទុកចិត្ត  និង​បរិច្ចាគ​ធនធាន​ជូន​ដល់​កាកបាទក្រហមកម្ពុជា  បេ​ី​ទោះបីជា  កាកបាទក្រហមកម្ពុជា  បាន​ផ្អាក​ការ​ប្រារព្ធ​ទិវា ពិភពលោក​កាកបាទក្រហម  និង​អឌ្ឍចន្ទ​ក្រហម  ៨ឧសភា  ដោយសារតែ​ជំងឺ​កូ​វីដ-១៩ក៏ដោយ  ហេ​ី​យ​ជាពិសេស​នោះ គឺ​ព្រះ​រាជូបត្ថម្ភ​នូវ​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់  ព្រះករុណា  ព្រះមហាក្សត្រ  និង​សម្តេចព្រះ​មហាក្សត្រី  ព្រះវររាជ​មាតា​ជាតិខ្មែរ  ហេ​ី​យ​ដែល​កាកបាទក្រហមកម្ពុជា  បាន​យកទៅ​ចាត់ចែង​ជួយ​ដល់​ប្រជានុរាស្ត្រ​ងាយ​រងគ្រោះ  និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗ ប្រកបដោយ​តម្លាភាព  និង​គណនេយ្យភាព។

ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បានផ្តល់​អនុសាសន៍​ដ​ល់​មន្ត្រី​ប្រតិបត្តិ​ទាំងអស់ ទាំង​ថ្នាក់កណ្តាល សាខា-អនុសាខា ព្រមទាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ត្រូវ​បន្ត​រក្សា​សាមគ្គីភាព ពង្រឹង​ភាពរឹងមាំ ភាព ម្ចាស់ការ  និង​ខិតខំ​បំពេញការងារ​បន្ថែមទៀត ដើម្បី​ជួយ​សម្រាល​ការលំបាក​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​កាន់តែច្រើន​ថែមទៀត៕

#អរគុណសន្តិភាព