សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ

 កំពង់ស្ពឺ៖  ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ។ ក្នុង​ពិធី​នោះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​សមាជិក សមាជិកា​នៃ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ជាច្រើនរូប​ទៀត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងឱកាស​នោះ ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធ បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការងារ  គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល  និង​ក្រសួងបរិស្ថាន  ការងារ​គ្រប់គ្រង​របស់​មន្ទីរ ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ និង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​ដៃគូរ​អង្គការ​សង្គម​ស៊ីវិល​នានា។

 

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ត្រូវខិតខំ​ទ្វេ​ឡើង​ថែមទៀត ក្នុងការ​បំពេញភារកិច្ច​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ បន្ត​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​យល់ច្បាស់​អំពី​ផលប៉ះពាល់​បរិស្ថាន កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ និង​ត្រូវ​បន្ត​កិច្ចសហការ​ឱ្យបាន​ជិតស្និត​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់។

លោក ឱម ម៉ាក់​ធា​រី ដែល​ទើបតែ​ប្រកាសឡើង​កាន់តំណែង​ថ្មី បាន​ប្តេជ្ញាចិត្ត​ថា ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល គោរព និង​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ច្បាប់​លិខិតបទដ្ឋាន​គតិយុត្តិ ទិសដៅ មតិ​ណែនាំ​របស់​ក្រសួងបរិស្ថាន ក៏ដូចជា​ទិសដៅ​របស់​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​និរន្ត​ភាព​ការងារ​ក្នុង​មន្ទីរ​លើ​សេវាសាធារណៈ ដោយ​ពង្រឹងគុណភាព បច្ចេកទេស និង​គោរព​ពេលវេលា។ ជាមួយគ្នា​នោះ លោក​នឹង​រក្សា និង​ថែទាំ​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជា​កម្លាំង​សម្រាប់​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​ការងារ៕

#អរគុណសន្តិភាព