សម្តេចតេជោ ហ៊ុន សែន៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ជាពេលវេលាមួយសម្រាប់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសធ្វើបុណ្យទាន និងការជួបជុំសាច់ញាតិ

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​នា​ព្រឹក​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា ថ្ងៃទី៤ ខែកញ្ញា​នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ២ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក។ នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​មានឱកាស​ក្នុង​ការធ្វើ​បុណ្យទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទី​អារាម​នានា។

ពិធីបុណ្យ​កាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ១រោច ដល់​ថ្ងៃ ១៤រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០ ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *