ដំណឹង​រីករាយ! ពុំមាន​ករណី​ឆ្លង​កូ​វីដ-១៩ថ្មី​ទេ ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ​ចំនួន ៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការ មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នៅ​កម្ពុជា​នោះទេ ខណៈ​អ្នកជំងឺ​ចំនួន ៣នាក់​ថែមទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ។