អភិបាល​ខេត្តតាកែវ ផ្ដល់​រថយន្ត​មួយគ្រឿង និង​សម្ភារ​មួយចំនួន ដល់​ពន្ធនាគារ​ខេត្តតាកែវ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ប្រចាំថ្ងៃ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ នៅ​ព្រឹក​ព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ បាន​អញ្ជើញ​ប្រគល់​រថយន្ត ០១គ្រឿង និង​សម្ភារ​មួយចំនួន ដល់ លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ២ គង់ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្តតាកែវ ដើម្បី​យកទៅ​បំរើ​ការងារ​នៅក្នុង​អង្គភាព។

សម្ភារ​ដែល​បានផ្ដល់​នាឱកាស​នោះដែរ រួមមាន៖ អង្ករ ០១តោន មី​កំប៉ុង ១១០កេះ និង​ទឹកបរិសុទ្ធ ៥០កេះ និង​រថយន្ត ០១គ្រឿង ដែលជា​អំណោយ​ផ្ទាល់​របស់ ឯក​ត្ត​ម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ ស្រី ប៉ុណ្ណា​ដាវី ប្រគល់ជូន​ពន្ធនាគារ​ខេត្ត៕

#អរគុណសន្តិភាព