កម្ពុជាកំពុងរៀបចំឯកសារស្នើអង្គការយូណេស្កូដាក់ «អន្លង់ផ្សោតព្រែកកាំពី» ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ឯកសារ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ត្រៀម​របស់​អង្គការ​យូណេស្កូ​ដើម្បី​ស្នើសុំ​ដាក់​អន្លង់​ផ្សោត​ព្រែក​កាំ​ពី ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក។

ក្នុងឱកាស​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ទៅ​ទស្សនា​សត្វ​ផ្សោត​នៅ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី០៣ខែកញ្ញា​ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា៖ «បើសិនជា​តំបន់​ព្រែក​កាំ​ពី​និង​តំបន់​ដែល​ពាក់ព័ន្ធ​ជាមួយ​ការអភិរក្ស​សត្វ​ផ្សោត​នេះ ត្រូវ​បានរៀបចំ​គ្រប់គ្រាន់​នូវ​ឯកសារ​ពេញលេញ​ហើយ​ហើយ​យើង​ដាក់​ទៅកាន់​អង្គការ​យូណេស្កូ អង្គការ​យូណេស្កូ​គាត់​ទទួលយក​ដាក់​ជា​បញ្ជី​ត្រៀម​សម្រាប់​ការស្នើសុំ​ទៅជា​បេតិកភណ្ឌ​ពិភពលោក​នេះ​ពិតជា​ល្អប្រសើ​សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង​បន្ថែមទៀត​ក្នុងន័យ​មួយ​គឺ​ទី១យើង​ប្រមូល​កម្លាំង​គ្នា​ដើម្បី​ការពារ​និង​អភិរក្ស​តំបន់​សត្វ​ផ្សោត​ទឹកសាប​នេះ​ផង។ទី២ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ទេសចរមិនមែន​ត្រឹមតែ​ប្រជាជន​កម្ពុជា​ទេ​ក៏ប៉ុន្តែ​ប្រជាជន​លើ​ពី​ភព​លោក​ក៏​គេ​ចង់ឃើញ គេ​ធ្លាប់​ឃើញ​សត្វ​ផ្សោត​សមុទ្រ ក៏ប៉ុន្តែ​សត្វ​ផ្សោត​ទឹកសាប​ប្រហែលជា​កម្រ​នឹង​ឃើញ»។

បើតាម​ឯកឧត្តម នេត្រ ភក្ត្រា ក្រៅពី​ព្រែក​កាំ​ពី នៅមាន​តំបន់ការពារធម្មជាតិ​បី​កន្លែង​ទៀត​គឺ ជម្រក​ត្វ​ព្រៃ​ព្រែក​ប្រសព្វ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង និង​សហគមន៍​ការពារ​ធម្មជាតិ​ត្មាត​ប៉ើយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ស្នើសុំ​អង្គការ​យូណេស្កូ​ដាក់​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​ដែរ៕

 

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *