ក្រសួង​អប់រំ ឆ្លើយតប​សំណួរ​អំពី​ការប្រើប្រាស់​ឧបករណ៍ ICT សម្រាប់​ការអប់រំ​ពី​ចម្ងាយ ក្នុងអំឡុងពេល​កូ​វីដ-១៩

ភ្នំពេញ÷ សូម​អរគុណ​ដែល​បាន​ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​ឆ្លើយ​សំណួរ​នេះ​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គម្រោង​ស្រាវជ្រាវ “អំពី​ការរៀន​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ១៩នៅ​កម្ពុជា” ។

គម្រោង​ស្រាវជ្រាវ​នេះ​ធ្វើឡើង​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ (ODC) សហការ​ជាមួយ​នាយកដ្ឋាន​បច្ចេក​វិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា, EduQuest Hub, អង្គការ​អ៊ី​ន​ស្តេត (InSTEDD), បណ្តាញ​អ្នកប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការអភិវឌ្ឍ (ICT4D Cambodia Network) និង​បណ្ដាញ​ស្ដីពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​សម្រាប់​វិស័យ​អប់រំ ( ICT4E) ។

គោលបំណង​នៃ​ការស្រាវជ្រាវ គឺ​ដើម្បី​ស្វែងយល់​អំពី​តួនាទី​របស់​ឧបករណ៍​បច្ចេកវិទ្យា ព័ត៌មាន និង​សារគមនាគមន៍ (ICT) ក្នុងអំឡុងពេល​នៃ​ការសិក្សា​ពី​ចម្ងាយ និង​កំណ​ត់នៃ​កម្រិត អំពី​ផលប៉ះពាល់ ឧបសគ្គ និង​ឱកាស​ដែល​បានមកពី​ការបិទ​វិទ្យាស្ថាន​អប់រំ​ទូទាំងប្រទេស នៅ​កម្ពុជា​ដោយសារ​កូ​វីដ។

នៅ​ចុងបញ្ចប់​ការរកឃើញ​នេះ​បាន​ចូលរួមចំណែក​ក្នុង​ការជំរុញ​សមត្ថភាព​វិស័យ​អប់រំ​រួមទាំង​សាលារៀន​គ្រូ​និង​សិស្ស​និស្សិត​ដើម្បី​សម្រប​និង​បញ្ចូល​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍ (ICT) សម្រាប់​ប្រព័ន្ធ​អប់រំ​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ជាង​មុន​និង​ប្រព័ន្ធ​អប់រំ​ជា​បរិ​យា​ប័ន្ន។

ចូលរួម​ផ្ដល់​ចម្លើយ​របស់​អ្នក​តាមរយៈ​តំណ​ភ្ជាប់​ខាងក្រោម៖

-សម្រាប់​គ្រូ៖ https://forms.gle/ePHkfzZPMih1T4N76

-សម្រាប់​សិស្ស៖ https://forms.gle/tM59BDpNEqcgGAaYA

#អរគុណសន្តិភាព