លោក​ស្នងការរង ចុះ​ត្រួតពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង៤ នៅក្នុង​ក្រុង​ប៉ោយប៉ែត

បន្ទាយមានជ័យ៖ នា​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលា​ម៉ោង ០៩និង០០នាទី ក្រោម​ការចង្អុលបង្ហាញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ  ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង ផែនការ​ងារ​អន្តោប្រវេសន៍ និង​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​សហការគ្នា ដឹកនាំ​កម្លាំង​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត ចុះ​ត្រួតពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង៤ មាន វិទ្យាល័យ​និមិត្ត, មណ្ឌល​សុខភាព​ប៉ោយប៉ែត១, មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត និង​សាលា​វិទ្យាល័យ​ព្រហ្ម​និមិត្ត (ត្រៀម​បំរុង)។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង បាន​ចូលរួម​ផ្តល់​មតិ​ណែនាំ អំពី​វិធានការ គ្រប់គ្រង​ពលករ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន និង​តាម​របៀង​ទាំងអស់ ដើម្បី​បង្ការ ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដែល​បច្ចុប្បន្នកំពុង​ឆ្លង​សហគមន៍ នៅក្នុង​តំបន់​មួយចំនួន​ក្នុងប្រទេស​ថៃ៕

#អរគុណសន្តិភាព