សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​កញ្ចប់​ថវិកា ១៥០លាន​ដុល្លារ​កសាង​ផ្លូវ ៣៨ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប

ភ្នំពេញ៖ ទោះបី​ពេលនេះ​ប្រទេសជាតិ​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ-១៩ ក៏ដោយ ក៏​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឡើយ។ ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ពី​ការ​ម្រេច​កញ្ចប់​ថវិកា​ចំនួន ១៥០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​កសាង​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្តសៀមរាប។

សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​កញ្ចប់​ថវិកា ១៥០លាន​ដុល្លារ​កសាង​ផ្លូវ ៣៨ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ដែលមាន​ចំនួន ៣៨ខ្សែ ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទី​រួម​ខេត្ត​នេះ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយនឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្រោយ​ជំងឺ​កូ​វីដ-១៩ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បើក​ការ​ដ្ឋា​សាងសង់​នេះ ហើយ​សង្ឃឹមថា​នៅ​ចុងឆ្នាំ ២០២១ យើង​នឹងមាន​ផ្លូវ​ស្អាត​ក្នុង​ទឹកដី​អង្គរ​អច្ឆរិយៈ​នេះ។

សូម​អរគុណ​ចំពោះ​ការរួមចំណែក​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ដែល​មិន​ខ្ជះខ្ជាយ​ថវិកា ដែល​ធ្វើអោយ​យើង​សន្សំ​បាន​ថវិកា​ប្រមាណ​ជាង ៦០០ លាន​ដុល្លារ​សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេស ៕

#អរគុណ​សន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *