រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានរៀបចំ​កិច្ចប្រជុំ ប្រកាស​សមាសភាព​ក្រុម​ការ ងារ​យេនឌ័រ

ភ្នំពេញ៖  រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានរៀបចំ​កិច្ចប្រជុំ ប្រកាស​សមាសភាព​ក្រុម​ការ ងារ​យេនឌ័រ ប្រចាំ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការ ដ្ឋា​ន អាកាសចរ ស៊ីវិល ដោយ​អង្គប្រជុំ​ប្រព្រឹត្តទៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅ​រដ្ឋលេខា ធិ​ការ ដ្ឋា​ន​អាកាសចរ​ស៊ីវិល ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា៖ដើម្បី​ឆ្លើយតប​ទៅ នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បានរៀបចំ​ផែនការ យុទ្ធសាស្ត្រ បញ្ជ្រាប​យេនឌ័រ​រយៈពេល០៥ឆ្នាំ (២០១៧-២០២១) ក្នុង​គោលបំណង​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជូ​ន នូវ​អនុសញ្ញា ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់ នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ ស៊ី-ដ (CEDAW) ក្នុង​គោលបំណង​ដើម្បី​ចូលរួម ចំណែក​លើ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​និង​ផ្តល់​ភាព អង់អាច ដល់​ស្ត្រី​មួយកម្រិត​ថែមទៀត។

ផែនការ​យុទ្ធសាស្ត្រ​នេះ​បានបង្ហាញ​នូវ​ទស្សនវិស័យ​សម្រាប់​រយៈពេល ០៥ឆ្នាំ (២០១៧-២០២១) ដោយ​ផ្តោត​សំខាន់​លើ ការពង្រឹង​សមត្ថភាព​ដល់​ស្ត្រី​ក្នុង​វិស័យ​អាកាសចរ​ស៊ីវិល​ធ្វើឱ្យ ស្ថានភាព​ស្ត្រី ក្នុង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​កាន់​តែមាន​ភាពប្រសើរឡើង ដើម្បី បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ស្មារតី​ទទួលខុស ត្រូវ​ពេល​អនុវត្ត​កិច្ចការងារ​ជាប្រចាំ និង​ការបំពេញភារកិច្ច​អន្តរជាតិ។

ចុងបញ្ចប់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការ ដ្ឋា​ន អាកាសចរ ស៊ីវិល បានផ្តល់​អនុសា​ស​ន៏ ណែនាំ​ដល់​ក្រុមការងារ ដើម្បីឱ្យ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ រយៈពេល០៥ឆ្នាំ មាន​ប្រសិទ្ធិភាព និង គ្រប់​ជ្រុងជ្រោយ​ដែល​អាច​បម្រើឱ្យ​ការអភិវឌ្ឍ​សម្រាប់​វិស័យ​អាកាសចរ​ស៊ីវិល មាន០២ ចំនុច​ដូចខាងក្រោម ៖

១-គ្រប់​នាយកដ្ឋាន មជ្ឍមណ្ឌល អង្គភាព​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​អាកាសចរ​ណ៏​ស៊ីវិល ទាំងអស់​ចាំបាច់ ត្រូវ​លើកទឹកចិត្ត​ស្ត្រី និង​លុបបំបាត់ គ្រប់​ទម្រង់​នៃ​ការរើសអើង​ភេទ។

២-ក្រុមការងារ​យេនឌ័រ ត្រូវមាន​ភាព​សកម្ម និង​ចូលរួម​គ្រប់​សកម្មភាព​ដែល​ពាក់ព័ន្ធ ដូចជា​ការចូលរួម ក្នុង​វគ្គ​បណ្តុះបណ្តាល និង​ធ្វើការ​ផ្សព្វផ្សាយ ជាប្រចាំ ៕

#អរគុណសន្តិភាព