កម្ពុជា-អាមេរិក ប្តេជ្ញា​បន្ត​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ប៉ា​ទ្រី​ក មើ​ហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​គណៈប្រតិភូ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

កម្ពុជា-អាមេរិក ប្តេជ្ញាបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក

នៅក្នុង​កិច្ចពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​ពី​សក្តានុពល​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-អាមេរិក ដែល​បាន​កើនឡើង​ពី ៣,៣ប៉ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៨ មកដល់ ៤,៧ប៉ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៩ ក្នុង​អាត្រា​កំណើន​ប្រមាណ ៤២ ភាគរយ។ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន និង​គតិយុត្តិ ដែល​ធានា​បង្កើន​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ឱ្យ​កាន់តែ​ប្រសើរ នៅ​កម្ពុជា។

កម្ពុជា-អាមេរិក ប្តេជ្ញាបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក

ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើ​បច្ចុប្បន្នភាព​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ក្របខ័ណ្ឌ​ណិ​ជ្ជ​កម្ម​និង​វិនិយោគ កម្ពុជា-អាមេរិក(TIFA)។ ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​រំលេច​ពី​ការចូល​ជាធរ​មាននៃ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការបង្កើត​អនុ​ក្រឹ​ត និង​បទបញ្ញត្តិ​ពាក់ព័ន្ធ និង​បានស្នើ​ភាគី​អាមេរិក​បន្ត​ជំរុញ​វិនិយោគិន​របស់ខ្លួន​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​អោយបាន​កាន់តែច្រើន។

ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​សុទិដ្ឋិនិយម ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ និង​បាន​ឯកភាព​ជាបឋម​ក្នុងការ រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា-អាមេរិក​លើក​ទី៦ តាមរយៈ Video Conference នៅពេល​ខាងមុខ តាម​ស្ថានភាព​ជាក់ស្តែង។

កម្ពុជា-អាមេរិក ប្តេជ្ញាបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក

ជា​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ការបើក​វេទិការ​ជួប​ជុំ​ក្នុង​ការបង្កើត​ទំនាក់ទំនង និង​ការបង្ហាញ​ការវិនិយោគ​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ AmCham Cambodia ព្រមទាំង​បាន​ទស្សនាការ​ដាក់តាំង​ផ​លិ​ផល​សក្តានុពល​មួយចំនួន​របស់​អាមេរិក​ដែល​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​ផងដែរ៕

Related Posts

Leave a Reply

Your email address will not be published.