នយោបាយ​ឈ្នះ-ឈ្នះ ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជាតិ​កម្ពុជា

 ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជា​ខួប២២ឆ្នាំ (២៩ធ្នូ១៩៩៨ – ២៩ធ្នូ២០២០ ) ដែល​កម្ពុជា​បាន​រកឃើញ​នូវ​សុខសន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​ទាំងស្រុង ក្រោយ​រង​ការបែកបាក់​គ្នា​យ៉ាងតិច ៥០០ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នយោបាយ​ឈ្នះ-ឈ្នះ គឺជា​មហា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជា​ស្ថាពរ នូវ​ដែនដី​សុវណ្ណ​ភូមិ​នៃ​កម្ពុជា ដែល​ធ្លាប់បាន​ឆ្លងកាត់​ទុក្ខសោក វិនាស​អន្តរាយ ទ្រុឌទ្រោម ឱនថយ​មហា សោកស្តាយ អស់​ជា​ច្រេ​ី​ន​សតវត្ស ប្រែក្លាយ​មកជា​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព ទឹកដី វឌ្ឍនភាព និង​វិបុលភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង សម័យ​តេ​ជោ​សន្តិភាព»។

នយោបាយ ឈ្នះ-ឈ្នះ គឺជា​នយោបាយ​ប្រាកដនិយម ប្រកបដោយ​ការជឿជាក់ ដែល​បាន​នាំមក​នូវ​សន្តិភាព​មួយ​ពេញលេញ ប្រកបដោយ​ចីរភាព ហើយ​សន្តិភាព​នេះ​ពិតជា​នឹង​គង់វង្ស​ឋិត​ឋេ​រ​យូរអង្វែង​ទៅមុខទៀត ជាមួយនឹង​ការជឿជាក់ របស់​សង្គមជាតិ​ទាំងមូល ក្នុងការ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ដ៏​ថ្លៃថ្លា​នេះ ក៏ដូចជា​ចូលរួម​ក្នុង​គ្រប់​ចលនា​ជាតិធំៗឯទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជាទីគោរព​ស្រឡាញ់ នៃ​ប្រជា​ជាតិខ្មែរ ៕

#អរគុណសន្តិភាព