ក្រសួងអប់រំ៖ ឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តែសាលារៀនត្រូវរៀបចំសម្អាតមុនបើកដំណើរការ

ភ្នំពេញ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់ថា ឆ្នាំ​សិក្សា២០២០-២០២១ នឹងត្រូវ​អនុវត្តន៍ ចាប់ពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ ដោយ​សាលារៀន​ត្រូវ​សម្អាត​បរិស្ថាន​មុន​ដំណើរការ។

ក្រសួង​ក៏​សូមជម្រាបថា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​រួមមាន នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​ខេត្ត ក្រុង​ទាំងអស់ កាលពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅ ឯកឧត្ដម​បណ្ឌិត សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន បាន មាន ប្រសាសន៍ថា “ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ត្រូវ​អនុវត្តន៍​ប្រកបដោយ​ស្តង់ដារ មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ” ។

យោងតាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចែងថា សាលារៀន ត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យាប​ន្ន ផាសុកភាព និង​មេត្រីភាព កៅអីអង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់២ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិនឱ្យ​លើសពី១៥ ទៅ២០នាក់ ក្នុង​មួយ​ថ្នាក់ កាត់បន្ថយ​ការប្រមូលផ្ដុំ​ជាដើម។

សូមជម្រាបថា គ្រឹះស្ថានសិក្សា​មួយចំនួន​នឹង​បើក​ដំណើរការ​ឡើងវិញ​ដំណាក់ កាល​ទី២ នា​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។ ដោយឡែក​ឆ្នាំ​សិក្សា២០២០-២០២១ នឹងត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *