គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ២០២០

សៀមរាប៖  នៅ​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ២០២០ ក្រោម​កិច្ចដឹកនាំ​របស់ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​តំណាង​អង្គការ ដៃគូ​ពាក់​ព័​ន្ឋ សរុប ៤៨នាក់ ស្រី ៣១នាក់។

នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ក៏បាន​លើកយក​បញ្ហា​ជាច្រើន​មក​ពិភាក្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​សម្រាប់​ការពារ​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ឬ​ការរំលោភបំពានផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​ច្បាប់​ស្តីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។ ដោយ​កិច្ចប្រជុំ​បានធ្វើការ​ពិនិត្យ និង​ពិភាក្សា ដោយ​ទទួលបាន​លទ្ធ​បាន​ដូចខាងក្រោម ៖

១. ពិនិត្យ​លើ​សេចក្តីព្រាង​កំណត់ហេតុ បញ្ហា​ប្រឈម និង​ទិសដៅ ដែល​បាន​ដាក់ចេញ​កាលពី​កិច្ចប្រជុំ​ប្រចាំខែ​វិច្ឆិកា រួមមាន៖

២.ពិនិត្យ​លើ​របាយការណ៍​ប្រចាំខែ​ខែ​ធ្ន និង​ប្រចាំឆ្នាំ២០២០ នៃ​សកម្មភាព​របស់​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត ក្រុមការងារ​បច្ចេកទេស​ទាំង៦ សមាជិក​ក្រុង ស្រុក និង​អង្គការ​ដៃគូ​ជាតិ អន្តរជាតិ ។

៣. ពិនិត្យ និង​ពិភាក្សា​លើ​ប្រតិទិន​កិច្ចប្រជុំ​របស់​លេខាធិការដ្ឋាន គ.ខ.ប.ជ ប្រចាំឆ្នាំ២០២១

៤. ពិនិត្យ និង​ពិភាក្សា​លើ​ផែនការ​សកម្មភាព​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប្រចាំឆ្នាំ២០២១

៥. ពិនិត្យ និង​ពិភាក្សា​លើ​ការរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ២០២០ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ២០២។

បន្ថែម​ពី​នោះ​បន្ទាប់ពី​ការលើកឡើង​អំពី​បញ្ហា​ប្រឈម និង​ការពិភាក្សា​រក​ដំណោះស្រាយ នៅក្នុង​អង្គប្រជុំ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​លើក​ជា​អនុសាសន៍​សម្រាប់​អនុវត្ត​បន្ត រួមមាន៖

១. ស្នើឱ្យ​រដ្ឋបាល​ក្រុង ស្រុក ពង្រឹង​លើ​ការងារ​គ្រប់គ្រង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ពិសេស​ប្រទេស​ថៃ ក្នុងការ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក តាម​គោល​ការ​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ឆ្លង​ចូលក្នុង​សហគមន៍។

២. ស្នើឱ្យ​រដ្ឋបាល​ក្រុង ស្រុក រៀបចំ​កិច្ចប្រជុំ ដាច់ដោយឡែក​ពី​គណៈបញ្ជាការ​ឯកភាព និង​គណៈកម្មាធិការ ផ្សេងៗ ឱ្យបាន​គ្រប់​ក្រុង ស្រុក និង​ឃុំ សង្កាត់ នៅក្នុង​ឆ្នាំ២០២០។

៣. ស្នើឱ្យ​រដ្ឋបាល​ក្រុង ស្រុក សហការ​ជាមួយ​ការិយាល័យ​អប់រំ ពិនិត្យ​លើ​ការរៀបចំ​ឱ្យមាន​បន្ទប់​ប្រឹក្សា​យោបល់​ដល់​កេ្ម​ង​ស្រី នៅតាម​សាលារៀននីមួយ។

៤. ស្នើឱ្យ​រដ្ឋបាល​ក្រុង ស្រុក បញ្ជូន​ផែនការ​សកម្មភាព និង​ប្រតិ​ទិននៃ​កិច្ចប្រជុំ​ប្រចាំខែ របស់​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ថ្នាក់ ក្រុង ស្រុក និង​ឃុំ សង្កាត់ មក​ក្រុមការងារ​លេខាធិការដ្ឋាន។

៥. ស្នើឱ្យ​ក្រុមការងារ​លេខាធិការដ្ឋាន ពិនិត្យ និង​ជំរុញ​ដល់​មេធាវី​របស់​អង្គការ IJM  អនុវត្តតាម​សាលក្រម​របស់​តុលា​ការដែល​បានប្រកាស​សាលក្រម​រួចហើយ ករណី​របស់​ពលករ នៅ​ស្រុក​ជីក្រែង ដែល​បានប្រកាស​ផ្តល់​សំណង់​ទៅ​ជនរងគ្រោះ ចំនួន ៥០លាន​រៀល និង​ពលករ​ពីរ​នាក់​ផ្សេងទៀត។

៦. ស្នើឱ្យ​មន្ទីរ​សង្គមកិច្ច ពង្រឹង​ទៅលើ​ការផ្តល់សេវា​ស្នាក់នៅ និង​ការស្តា​តរ​នីតិសម្បទា ដល់​ជនរងគ្រោះ​គ្រប់​ប្រភេទ ឱ្យបាន​សមស្រប ដោយមាន​ការគ្រប់គ្រង​ទិន្នន័យ​ជនរងគ្រោះ និង​មណ្ឌល​ស្នាក់នៅ​របស់​រដ្ឋ និង​អង្គការ​ដៃគូ។

៧. ស្នើឱ្យ​រដ្ឋបាល​ក្រុង ស្រុក  មន្ទីរ​អង្គភាព និង​អង្គការ​ដៃគូ ធ្វើការ​ផ្សព្វផ្សាយ​អំពី​តម្រូវការ កម្លាំង​ពលកម្ម ការងារ​ក្នុងស្រុក ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ប្រជា​ពលករ ដែល​បាន​ត្រឡប់​មកពី​ក្រៅប្រទេស អំពី​ឱកាស​ការងារ តាមរយៈ​មជ្ឈមណ្ឌល​ការងារ​ខេត្តសៀមរាប។

៨. ស្នើឱ្យ​ក្រុមការងារ​លេខាធិការដ្ឋាន រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី យុត្តិធម៌​អនីតិជន ដោយមាន​កា​រប​ញ្ជូ​ល​គ្នា​ទាំង​មន្ត្រីនគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ។

៩. ស្នើឱ្យ​ក្រុមការងារ​លេខាធិការដ្ឋាន ពិនិត្យ និង​កែសម្រួល​លើ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ២០២១ ដោយ​ត្រូវធ្វើ​ការពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​មន្ទីរ អង្គភាព និង​អង្គការ​ដៃគូ និង​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ​សម្រេច និង​សប្តាហ៍​ទី១ នៃ​ខែមករា ឆ្នាំ២០២។

១០. ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​រៀបចំ ឯកសារ ដោយ​ត្រូវ​ចង់ក្រង​នូវ​រូបថត​សកម្មភាព និង​ផលិត​ខ្សែ​វីដេអូ​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ២០២០ ដើម្បី​ធ្វើការ​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២០។

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.