កាកបាទក្រហមកម្ពុជា នាំយកថវិកា ២៥ពាន់ដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ (ជ័យវរ្ម័នទី៧)

សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា និងលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទី៣ ដោយបាននាំយកនូវថវិកាចំនួន ២៥.០០០ដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យនេះផងដែរ ។

ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា ហើយក៏ជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *