ពិធី​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល

ខេត្តកណ្ដាល៖ ព្រឹក​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត។

មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល​មូល ដែលមាន​សាមគ្គីភាព​ផ្ទៃក្នុង​យ៉ាងរឹងមាំ ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន សំដៅ​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ពិសេស​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ។

ឯកឧត្ដម​អភិបាលខេត្ត​ក៏បាន​ស្នើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហ្វឺន​រៀនសូត្រ ឲ្យ​ដល់​កងកម្លាំង ទាំង​យុទ្ធវិធី​បច្ចេកទេស គោលនយោបាយ​អប់រំ​ចិត្តសាស្ត្រ ការងារ​ផែនទី​ភូមិសាស្ត្រ ដើម្បី​បង្កើន​ការយល់ដឹង និង​សមត្ថភាព សំដៅ​ឲ្យ​យោធិន​គ្រប់រូប​មាន​គោលជំហរ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​កិច្ច​ការពារជាតិ​មាតុភូមិ ជាពិសេស​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត។ ជំរុញ​លើ​ការ​បង្កបង្កើនផល​ចិញ្ចឹមសត្វ ដើម្បី​បង្កើន​ប្រភព​ចំណូល​ធានា​ដល់​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព​ឲ្យ​បានល្អ​ប្រសើរ​ថែម​មួយកម្រិត​ទៀត។ លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការងារ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន គ្រួសារ​អតីតយុទ្ធជន និង​គ្រួសារ​យោធិន​ដែល​ជួប​ការខ្វះខាត តាមរយៈ​ការជួយឧបត្ថម្ភ​ជា​ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ ការលើកទឹកចិត្ត ការផ្ដល់​ព័ត៌មាន និង​ការចូលរួមចំណែក​រាល់​ការងារផ្សេងៗក្នុងពេល​ប្រជាពលរដ្ឋ​ជួប​ការលំបាក។ ត្រូវ​បន្ត​យកចិត្តទុកដាក់​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ នៅក្នុង​អង្គភាព និង​សហគមន៍ ដោយ​បន្ត​សំអាត​អនាម័យ​ជាប្រចាំ លាងដៃ និង​សាប៊ូ ជែ​ល ឬ​អា​គុល ឲ្យ​បាន​ញឹកញាប់ នឹងត្រូវ​ពាក់​ម៉ាស​ជានិច្ច​នៅពេល​ធ្វើដំណើរ ឬ​នៅ​ជុំគ្នា​ច្រើន ព្រមទាំង​រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច​អោយបាន​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ៕

#អរគុណសន្តិភាព