សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរ​ខេត្តសៀមរាប ជួប​ជាមួយ​ក្រុមអាជីវករ​ផ្សារ​រាត្រី​អង្គរ-ឃ្យុ​ង​យូណែនាំ​ពី​វិធាន​ការពារ ការចម្លង​ជំងឺ​កូ​វីដ-១៩ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ

សៀមរាប៖ អាជ្ញាធរ​ខេត្តសៀមរាប នៅតែ​បន្ត​រឹតបណ្តឹង​លើ​ការអនុវត្ត​វិធាន​សុវត្ថិភាព ដើម្បី​បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ មុន និង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​សាកល ២០២០-២០២១ បើទោះជា​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា ត្រូវបាន​បិទ​បញ្ចប់ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នា​រសៀល​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មាន​ជំនួប​រវាង​អភិបាលរង​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ក្នុងនាម​ប្រធាន​គណកម្មការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ក្នុង​វិស័យ​ទេសចរណ៍ ជាមួយ​ក្រុមអាជីវករ​ផ្សារ​រាត្រី​អង្គរ-ឃ្យុ​ង​យូ សរុប​ជាង ៣០០នាក់ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល និង​មន្ទីរ​ទេសចរណ៍ អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ខាងមុខនេះ ផ្សារ​រាត្រី​អង្គរ-ឃ្យុ​ង​យូ ប្រាកដ​ជាមាន​ភ្ញៀវ​ដើរ​កំសាន្ត ជាមួយនឹង​ការទិញ​វត្ថុ សម្ភារផ្សេងៗ កើនឡើង​ខុសពី​ថ្ងៃ​ធម្មតា  គឺ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ទ្វេរ​ឡើង​ថែមទៀត លើ​វិធាន​ការការពារ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

នៅក្នុង​ជំនួប​ផ្សព្វផ្សាយ​នោះដែរ អាជ្ញាធរខេត្ត បានដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ សម្រាប់​ការត្រួតពិនិត្យ​បាញ់​កម្តៅ ពិនិត្យ​ការពាក់​ម៉ាស់ និង​បាញ់​អាល់កុល គ្រប់​បណ្តា​ច្រកចេញចូល​ទាំង ៦កន្លែង ជុំវិញ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ ដោយមាន​ការសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ក្នង​ខេត្តសៀមរាប។

គ្រប់​បណ្តា​ទីតាំង​អាជីវកម្ម ក៏ត្រូវ​តែមាន​ឧបករណ៍​សម្ភារ​ការពា​រ​សុវត្ថិភាព រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី ១ម៉ែត្រ​កន្លះ​ឡើងទៅ និង​ត្រូវ​រួមគ្នា​ធានាបាន​ថា ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ ថ្ងៃបុណ្យ​ចូលឆ្នាំ​សាកល ជាទី​តាំង​មាន​សុវត្ថិភាព៕

#អរគុណសន្តិភាព