សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រាជធានី​ភ្នំពេញ បន្ត​ជួសជុល​និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន១៦ខ្សែ​ក្នុង​ខណ្ឌ ដូនពេញ

ភ្នំពេញ៖   កាលពី​ល្ងាច​ថ្ងៃទី២៩ធ្នូ​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណកា

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

រ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ

ដូនពេញ បាន​ចុះ​ពិនិត្យ​ដំណើរការ​នៃ​ការជួសជុល​កែលំអ នៅ​ផ្លូវ​លេខ៥១ ចាប់ពី​ផ្លូវ​លេខ១១៤ ដល់​មហាវិថី​ព្រះសីហនុ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូន

ពេញ  នៅពេលដែល​ក្រុមការងារ​កំពុងតែ​អ៊ុត​កៅស៊ូ​ACលើ​បណ្តោយ​ផ្លូវ​នេះ ។

លោក​សុខ ពេញ​វុ​ធ បាន​លើក

ឡើង​ថា សកម្មភាព​ជួលជុល​ផ្លូវ​លេខ

៥១ គឺ​ចាប់ពី​ផ្លូវ​លេខ១១៤ ដល់​មហា

វិថី​ព្រះសីហនុ នេះ​ជា​ផ្លូវ​មួយ ក្នុង

ចំណោម​ផ្លូវ​ទាំង១៦ខ្សែ ក្នុង​ខណ្ឌ ដែល​ឯកឧត្តម ឃួ​ង ស្រេង អភិបាល

នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ជួសជុល កែលំអ​ឡើងវិញ​ជាបន្ទាន់ ក្រោយ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់

ប្រជាពលរដ្ឋ ។

លោក  សាំ  ពិសិដ្ឋ  នាយក​មន្ទីរ​សាធារណការ  និង​ដឹកជញ្ជូន​រាជធានី

ភ្នំពេញ  បាន​ណែនាំ ឱ្យ ក្រុមការងារ​ជួស ជុល  និង អ៊ុត កៅស៊ូ ផ្លូវ  ត្រូវ យកចិត្ត ទុកដាក់ ឱ្យ បាន ត្រឹមត្រូវ  និង មាន គុណ ភាព យូរអង្វែង  ព្រម ទាំង សុំ​ការ​យោគ យល់ អធ្យាស្រ័យ ពី​ប្រជាពលរដ្ឋ ចំពោះ​ការបិទផ្លូវ​ក្នុង​រយៈពេល​ខ្លី  និង​ការរំខាន​នៃ​ការដ្ឋាន​នោះ ៕

#អរគុណសន្តិភាព