រដ្ឋាភិបាលរាជធានីភ្នំពេញ គ្រោងបើកការដ្ឋានសាងសង់មហាវិថីថ្មីមួយ មានប្រវែងជិត ៦០០០ម៉ែត្រ ចាប់ពីផ្លូវ ១០០៣ រហូតដល់មហាវិថី ឈ្នះឈ្នះ

ភ្នំពេញ÷ ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ ដែលមាន​ទទឹង ៣០ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង៥គីឡូម៉ែត្រ ដោយ​ចាប់ពី​ផ្លូវ​លេខ ១០០៣ ផ្លូវបត់​ចូល​ផ្សារ​ទំនើប អេ​អន ម៉​ល សែន​សុខ ស្រប​ប្រឡាយ​មេ ខាងជើង​រាជធានី​ភ្នំពេញ រហូតដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​ខណ្ឌ​ព្រែក​ព្នៅ ។

មហាវិថី​នេះ មាន​ប្រវែង ៥៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង មាន​សួនច្បារ​កណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែល​អាចឱ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន៣គន្លង​ទៅ ៣គន្លង​មក និង​មាន១គន្លង​ទៅ មក​សម្រាប់​ម៉ូតូ ហើយ​មាន​ចិញ្ចើមផ្លូវ​សងខាង២ម៉ែត្រ​សម្រាប់​អ្នក​ថ្មើរជើង ជាមួយនឹង ការដាក់​លូ​នៅ​សងខាង​ផ្លូវ​ទំហំ៨តឹក​ផងដែរ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *