សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋមន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤ខ្សែ និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​មួយចំនួនទៀត​នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ៖   នៅ​ព្រឹក​ថ្ងៃ​ពុធ ១រោជ ខែបុស្ស ឆ្នាំជូត ទោស័ក​ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ឹង ថូ​រ៉ា​ក់​ស៊ី រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រចាំការ ជា​សមាជិក​គណៈ ក​ម្មា​ធិ​ការ​ជាតិ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រ សួង​បរិស្ថាន អមដំណើរ​ដោយ​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ក្នុង​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤ខ្សែ និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​មួយចំនួនទៀត​នៅ​ខេត្ត​ព្រះសីហនុ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សូមជម្រាបថា ការងារ​រៀបចំ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ក្រុង​ទាំង ៣៤ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ គិត​ត្រឹម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០នេះ សំរេចបាន​លទ្ធផល​ដូចជា៖

-ការងារ​ប្រព័ន្ធ​លូ​រណប សម្រេចបាន ១០០%

-ការងារ​អ៊ុត​កៅស៊ូ AC សម្រេចបាន ២០.៩០%

-ការងារ​ក្រាលកម្រាល​ថ្ម​ក្រា​នី​ត សម្រេចបាន ៩២.៤៣%

-ការងារ​រៀប​ខឿន​ថ្ម​ក្រា​នី​ត សម្រេចបាន ៩៣.៧៥%

-ការងារ​ដំឡើង​បង្គោល​អំពូល​ភ្លើង​សម្រេចបាន ៩៣.០៥

-ការងារ​ដំឡើង​អំពូល​ភ្លើង​សម្រេចបាន ៩១.២៥%

-ការដាំ​ដើមឈើ​សម្រេចបាន ៨៦.១៩% ៕

#អរគុណសន្តិភាព