សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់​អំណោយ​ជូន​លោក​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ និង​លោកគ្រូ នេ​ត ប៉េ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង

ភ្នំពេញ៖   ដើម្បី​ជួយ​សម្រួល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ព្រឹទ្ធាចារ្យ​ចា​បុ​ី​ដង​វែង នៅ​ព្រឹក​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​ឱ្យ​ក្រុមការងារ​មនុស្សធម៌​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន យក​អំណោយ​ប្រចាំ​ឆ្នាំទៅ​ផ្តល់ជូន​លោក​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ សព្វថ្ងៃ​លោក មាន​អាយុ ៧៥ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ក្រុមការងារ​បាន​បន្ត​នាំយក​អំណោយ​របស់​សម្តេច​ទាំងពីរ​ទៅ​ប្រគល់ជូន​លោកតា នេ​ត ប៉េ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ មាន​អាយុ ៦៤ឆ្នាំ រស់នៅ​ភូមិ​ស្រះកែវ ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។

អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​លោក​ព្រឹទ្ធាចារ្យ​ទាំងពីរ​រួមមាន៖ គ្រឿងឧបភោគ-បរិភោគ និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ១ឈុត​ធំ និង​ថវិកា​ចំនួន ១២០០ដុល្លារ ជា​ថវិកា ឧបត្ថម្ភ​ប្រចាំឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ២០០៧ រហូតដល់​បច្ចុប្បន្ន។

លោកតា​ព្រឹទ្ធាចារ្យ​បាន​សម្តែង​នូវ​កី្ត​រំភើប​ក្រៃលែង និង​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ទាំង​ទ្វេ​ដែល​តែងតែ​យកចិត្តទុកដាក់​រាល់​ការលំបាក​របស់​ពួកគាត់ និង​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង។

លោកតា​បាន​ជូនពរ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ឱ្យមាន​សុខភាព​ល្អ​ពេញ​បរិបូរ​ណ៌​ដើម្បី​ដឹកនាំ​ប្រទេសជាតិ​អោយ​កាន់តែ​រីកចំរើន​បន្តទៅទៀត ។

សូមបញ្ជាក់ថា ដោយសារ​កត្តា​សុខភាព​របស់​ព្រឹទ្ធាចារ្យ​ទាំងពីរ​កាន់តែ​ទ្រុឌទ្រោម និង​ពិការភ្នែក​មិនអាច​មើល​អ្វី​ឃើញ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ផង​នោះ ធ្វើអោយ​លោក​មិនអាច​ប្រកបរ​បរដេញ​ចាប៉ីដងវែង​ដើម្បី​រកប្រាក់ ចំណូល​មក​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ​ដូច​មុន​ទៀត​បានឡើយ។

#អរគុណសន្តិភាព