សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កញ្ចប់​វ៉ាក់សាំង​របស់​ចិន​លើកដំបូង​ធ្វើដំណើរ​ទៅដល់​ប្រទេស​តួ​ក​គី

បរទេស៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​បានចេញ​ផ្សាយ​ថា កញ្ចប់​ថវិកា​លើកដំបូង​របស់​ប្រទេស​ចិន​គឺ​បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​តួ​ក​គី​ហើយ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

កញ្ចប់​វ៉ាក់សាំង​ដែលមាន​ចំនួន​ប្រមាណ​ជា ៣លាន​ដូ​ស ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន​ចិន  SinoVac ត្រូវបាន​គេ​ដឹងថា បាន​ដឹក​ជ​ញ្ជុ​ន​មកដល់​រដ្ឋធានី​អង់កា​រ៉ា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​តួ​ក​គី​លោក Fahrettin Koca បាន​បញ្ជាក់ដែរថា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នឹង​ចាប់ផ្តើម​នៅក្រោយពេល​តេស្ត​សាកល្បង​ដំណើរ​ការចាក់​វ៉ាក់សាំង​រយៈពេល ១៤ថ្ងៃ​ជាមុនសិន។

គួរ​ឲ្យ​ដឹង​ដែរ​ថា​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ តួ​ក​គី​បាន​រាយការណ៍​អំពី​ចំនួន​ករណី​ឆ្លង​កូ​វីដ-១៩ ទៅដល់១៥  ៦៩២នាក់​ត្រឹម​មួយថ្ងៃ​ដែល​វា​បានធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​មាន​ទៅដល់ ២១៩៤២៧២នាក់ ខណៈដែល​មនុស្ស​ប្រមាណ​ជា ២០៦៤២នាក់​បាន​បាត់​បង់ជីវិត៕

#អរគុណសន្តិភាព