សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី ២០២១

ភ្នំពេញ៖ នៅក្នុង​ឱកាស​ចូលឆ្នាំ​សកល ២០២១ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថ្លែងថា “ខ្ញុំព្រះករុណា និង​ភរិយា សូម​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ជាមួយនឹង​ពរ៤ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ”។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សម្តេច​តេ​ជោ​បន្តថា ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ការពារ​កុំអោយ​ឆ្លង​កូ​វីដ-១៩ ដោយ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជឹ​ល ទឹក​អាល់កុល ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ នៅក្នុង​ឱកាស​ចូលឆ្នាំ​សកល​នេះ សូម​បងប្អូន​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ទៅ​កំសាន្ត​ជិត​ឆ្ងាយ​នៅ​ទូទាំងប្រទេស៕