អក្សរ «អរគុណ​សន្តិភាព» បាន​ផុស​ឡើង​ចេញពី​ដើមឈើ​មួយ​ដើម​មាន​អាយុកាល​រាប់រយឆ្នាំ

កំពង់ចាម៖ ពាក្យ​មួយ​ឃ្លា​ដែល​ប្រជាជន​កម្ពុជា​យើង​ឲ្យ​តម្លៃ​បំផុត​នោះ​គឺ «អរគុណ​សន្តិភាព» ។

ពាក្យ​ថា (សន្តិភាព) បើតាម​យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត មានន័យថា៖ ជា​ដំណើរការ​នៃ​សេចក្តីសុខ​សាន្តត្រាណ ជា​មធ្យោបាយ​នៃ​ការធ្វើ​ឲ្យ​មាន​សេចក្តី​ស្ងប់ចិត្ត និង​ការផ្សះផ្សា​អធិករណ៍​ដោយ​សន្តិវិធី។

រដ្ឋបាលខេត្ត​កំពង់ចាម ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អ៊ុន ចាន់​ដា  អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក​បាន​ចាត់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សរសេរ​ពាក្យ អរគុណ​សន្តិភាព លើ​ដើមឈើ​វ័យ​រាប់រយឆ្នាំ១ដើម ទំហំ​ប្រហែល២ អោប ដុះ​អម​ផ្លូវ​ជុំវិញ​សាលាខេត្ត ដែល​បាន​ងាប់​ដោយសា​អាយុកាល ហើយ​ពេលនេះ​រដ្ឋបាល​ខេត្តកំពង់ចាម​ក៏​ប្រារព្ធ​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី៣១  ខែធ្នូ ឆ្នាំនេះ ដើម្បី​ដាក់​ឲ្យ​ប្រជាជន​យើង​បាន​ទស្សនា នឹង​ឲ្យ​យល់​ជ្រួតជ្រាប​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព ៕

#អរគុណសន្តិភាព