តៃវ៉ាន់៖ ត្រៀមខ្លួន​ជាស្រេច ក្នុង​ការជជែក​ពិភាក្សា​យ៉ាង​រីកចម្រើន ជាមួយ​ចិន ក្នុងឋានៈ​ស្មើភាព​គ្នា ដរាបណា​ដែល​ពួកគេ ពេញចិត្ត​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា។ លោកស្រី​ប្រធានាធិបតី ឆៃ អ៊ីង​វឹ​ន បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃ​សុក្រ ទី១ ម្សិលមិញ  ដែល​នេះ អាច​និយាយបានថា ជាការ​បង្ហាញ នូវ​ភាពជា​មិត្ត ជាថ្មី​ម្ដងទៀត ក្នុងអំឡុង​ការ​ថ្លែង​ប្រាស្រ័យ​អបអរ​ឆ្នាំ​ថ្មី​របស់​លោកស្រី។

សាធារណរដ្ឋ​តៃវ៉ាន់ ដែល​ត្រូវ​ប្រទេស​ចិន អះអាង​សិទ្ធិ​ថា ជា​អាណាខេត្ត​អធិបតេយ្យ​របស់ខ្លួន​នោះ កំពុងតែ​រង​សម្ពាធ ខ្លាំងឡើងជារឿយៗ ជាពិសេស​តាមរយៈ​កិច្ចការ​យោធានៅក្បែរៗកោះ​មួយ​នេះ ពី សំណាក់​ប្រទេស​ចិន។

ប្រទេស​ចិន បាន​បញ្ជាក់ថា ពួកគេ(តៃវ៉ាន់) កំពុង​តបស្នង​ដល់ “ការរួម​ផ្សំគំនិត” រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តៃប៉ិ ហើយ​ខ្លួន មិន​សប្បាយចិត្ត​យ៉ាងខ្លាំង ចំពោះ​ការដែល​សហរដ្ឋអាមេរិក គាំទ្រ​ដែន​កោះ​គ្រប់គ្រង​ខ្លួនឯង​មួយ​នេះ​កាន់តែខ្លាំង​ឡើង​នោះ ដោយ​ក្រុង​ប៉េកាំង មើលឃើញ​ស្ថានការណ៍​នេះ​ថា ជាការ​ចាប់ផ្ដើម​ឆ្ពោះទៅរក​ការប្រកាស​ឯករាជ្យ​រប​ស់​តៃវ៉ាន់ រំលង​ខ្សែបន្ទាត់​ក្រហម ដែល​ចិន​បាន​គូស​ទុក។

លោកស្រី ឆៃ បាន​ថ្លែង​នៅឯ​វិមាន​ប្រធានាធិបតី​កាលពី​ឆ្នាំ​កន្លងទៅ​ថា កិច្ចការ​ខាង​យោធា​របស់​ប្រទេស​ចិន នៅក្បែរៗកោះ​តៃវ៉ាន់ បាន​រុករាន​សេចក្ដី​ស្ងប់​សុខ និង​ស្ថិរភាព​ក្នុង​ភូមិភាគ​ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក។

“នាង​ខ្ញុំ សូម​និយាយដដែលៗថា នៅពេល​វា ជា​រឿង​របស់​សម្ព័ន្ធភាព​រំ​លង​ឈូង​សមុទ្រ យើង​នឹងមិន​ធ្វើការ​ឆ្លើយតប​វិញ យ៉ាង​តក់ក្រហល់​ឡើយ យើង​តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​របស់​យើង​ជានិច្ច”

លោកស្រី បាន​ថ្លែង​ទៀតថា “ដរាបណា​ដែល​រដ្ឋបាល​ក្រុង​ប៉េកាំង ពេញចិត្ត​កាត់បន្ថយ​ភាពជា​សត្រូវ និង​កែសម្រួល​សម្ព័ន្ធភាព​ក្នុង​ឈូង​សមុទ្រ តាម​គោលការណ៍​អធ្យាស្រ័យ និង​ផ្ដល់​កិត្តិយស​ដល់​គ្នា​ទៅវិញទៅមក​នោះ យើង​ក៏​ពេញចិត្ត​ក្នុងការ​គាំទ្រ​ការជជែក​ពិភាក្សា យ៉ាង​រីកចម្រើន​រួមគ្នា​ដែរ”

ប្រទេស​ចិន បាន​កាត់ផ្ដាច់​យន្តការ​ជជែក​ចរចា ជា​ផ្លូវការ​កាលពី​ឆ្នាំ២០១៦ បន្ទាប់ពី​លោកស្រី ឆៃ ឡើង​គ្រង​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់ និង​មិន​ព្រម​ទទួលយក​សំណូមពរ និង​សំណើ​របស់​លោកស្រី ម្ដង​ហើយ​ម្ដងទៀត ដោយបាន​បញ្ជាក់ថា លោកស្រី ត្រូវតែទទួលស្គាល់​ជាមុនសិន​ថា តៃវ៉ាន់ គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន ដែល​ចំណុច​នេះ លោកស្រី​ឆៃ មិនអាច​ទទួលយកបាន រហូតមក។

លោកស្រី ឆៃ បានបង្ហាញ​សេចក្ដី​សង្ឃឹមថា នៅពេល​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​កូ​វីដ-១៩ ត្រូវបាន​គ្រប់គ្រង​ជាប់​ហើយ  “ការដូរ​ដោះ​យោបល់​តាម​ប្រក្រតី និង​តាម​ដំណាក់កាល ដើម្បី​បង្កើន​ការយល់ដឹង​ពីគ្នា និង​កាត់បន្ថយ​ភាពមិន​យល់​ពីគ្នា” រវាង​ប្រជាជន​ទាំងពីរ​ត្រើយ​នៃ​ឈូង​សមុទ្រ​តៃវ៉ាន់ នឹង​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ​មិន​ខាន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.