ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ឧបត្ថម្ភ ថវិកា​បន្ថែម​សរុប​ចំនួន ៦៥០លាន​រៀល និង​សម្ភារ​មួយចំនួនទៀត ដល់​ខេត្ត​ជាប់​ព្រំដែន​ចំនួន៤ ដែលមាន​បន្ទុក​ទទួល​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក។ នេះ​បើតាម​ការផ្សាយ​របស់​អង្គភាព​សារព័ត៌មាន FRESH NEWS នៅ​ព្រឹក​ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ប្រាប់​ដល់​បណ្តាញ​ព័ត៌មាន Fresh News ថា ខេត្ត​ចំនួន៤ ដែលមាន​បន្ទុក​ទទួល​ពលករ​ឆ្លង​ពី​ប្រទេស​ថៃ ហើយ​ទទួលបាន​ថវិកា​បន្ថែម​នេះ​រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និង​ខេត្ត​ប៉ៃលិន។ ខេត្ត​ទាំង៤ ទទួលបាន​ថវិកា​សរុប​បន្ថែមចំនួន៦៥០លាន​រៀល និង​សម្ភារៈ​សរុប​បន្ថែម​ចំ​នួ​ួ​ន១៤,០០០ឃី​ត (មុង​ភួយ​ខ្នេ​ី​យ​កន្ទេល​ជាដើម)។ ថវិកា​និង​សម្ភារៈ​ទាំងនេះ ត្រូវបាន​ប្រគល់ជូន អភិបាល​នៃ​គណ:អភិបាលខេត្ត​ជា​អ្នកគ្រប់គ្រង​និង​ចាត់ចែង​ផ្ទាល់។

ក្នុងនោះ ខេត្ត​ប៉ៃលិន​ដែល​រកឃើញ​មាន​ពលករ​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ច្រើន​ម្សិលមិញ​នេះ ក៏ត្រូវ​បាន​បន្ថែម​សម្ភារ​មាន​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម២គ្រឿង ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត​អ្នកជំងឺ៥គ្រឿង និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ចំណុះ២៥លីត្រ៥បុ​ី​ដុង​ផងដែរ។ សម្រាប់​ខេត្ត​ប៉ៃលិន​នេះដែរ លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល បានសម្រេច​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ពី​មន្ទីរពេទ្យ​រុ​ស្ស៉ី ទៅ​ជួយ​ផ្នែក បច្ចេកទេស​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​ប៉ៃលិន​ថែមទៀត។

គួរបញ្ជាក់​ផងដែរ​ថា ខេត្ត​ទាំង៧ ដែល​ជាប់​ព្រំដែន​ថៃ​នោះ រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់ និង​កោះកុង៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.