ស្រុក​ពញាឮ ៖ ពលករ​ចំណាកស្រុក ទើប​ត្រឡប់មក ពី ប្រទេស​ថៃ ចំនួន៤២នាក់ ដែលមាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ ចំនួន០៥នាក់ ខេត្តកណ្តាល ចំនួន១៤នាក់ និង​ខេត្តកំពង់ចាម​ចំនួន២៣នាក់ ត្រូវបាន​អាជ្ញាធរ ស្រុ​ុ​ក​ពញាឮ  ទទួល​អោយ​ស្នាក់នៅ បណ្តោះ អាសន្ន នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក  ទេពប្រណម្យ ខ​ណះ​ដែល កង​ទ​ព័ បាន​ដឹកជញ្ជូន បងប្អូន  មកពី​ច្រកព្រំដែន​ថៃ​ទាំងយប់  ហើយ ទំរាំ អាជ្ញាធរ​តាម រាជធានី ខេត្ត ខាងលើ មក​ទទួលយក បងប្អូន​ទាំងនោះ ដើម្បី​ធ្វើ ច​ត្តា​ឡី​ស​ក័ នៅតាម​មូលដ្ឋានរៀងៗខ្លួន ។

ឯកឧត្ដម​តាំង ម៉េង​លាន​អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម​គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្ដាល នឹង​លោក​ថន សុ​វណ្ណា អភិបាល ស្រុក​ពញាឮ  បាន​ចុះ​ជួប​សំណេះសំណាល នៅ​ព្រឹក​ថ្ងៃទី១មករា ឆ្នាំ២០២១ ម្សិលមិញ​នេះ  ដោយបាន អំពាវនាវ អោយ  បងប្អូន​ទាំងនោះ នៅពេល​ត្រឡប់ ទៅ​ភូមិកំណើត វិញ ត្រូវ​ប្រកាន់ខ្ជាប់​នូវ វិធាន​សុ​វត្តិភាព របស់ ក្រសួង សុខាភិបាល ដើម្បី​សុខភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ផង និង​ធ្វើយ៉ាងណា​កុំអោយ​ជម្ងឺ​កូ​វីដ-១៩ ឆ្លង​រាលដាល ក្នុង​សហគមន៍។

ទន្ទឹម នឹង នោះ អាជ្ញាធរ ក៍បាន ឧបត្ថម្ភ ដល់​បងប្អូន ចំនួន ៤២នាក់ ដែល​ក្នុង​ម្នាក់ រួមមាន ម៉ាស​ចំនួន ២  អាហារសម្រន់ មួយ​ប្រអប់   និង​ថវិកា៤០.០០០៛ មុនពេល​ត្រលប់​ទៅ

មូលដ្ឋានរៀងៗខ្លួន​វិញ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.