ភ្នំពេញ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី៥ បាន​ដឹកនាំ​កម្លាំង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​តាម​បណ្ដា​ច្រកព្រំដែន និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃទី១ ខែមករា ឆ្នាំ២០។

ក្នុង​ដំណើរ​ចុះ​បេសកកម្ម​ត្រួតពិនិត្យ​ការងារ នៅតាម​ខ្សែ​ព្រំដែន​នាពេលនេះ ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន ក៍បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ពលករ​ដែល​ឆ្លងដែន​ពី​ប្រទេស​ថៃ​មក​កម្ពុជា ដែល​កំពុង​ដាក់ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

ក្នុងឱកាស​នោះ មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី៥ បាន​ក្រើនរំលឹក​ឲ្យ​ពលករ​បន្តធ្វើ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ពាក់​ម៉ាស​ជាប្រចាំ​ឧស្សាហ៍​លាងដៃ​សម្អាត​ជាមួយ​អាល់កុល សាប៊ូ ជែ​ល ហើយ​ត្រូវមាន​គម្លាត​សុវត្ថិភាព​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.