ភ្នំពេញ៖  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​ដឹកជញ្ជូន​ម៉ាស​ចំនួន ២លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​រដ្ឋាភិបាល និង​ប្រជាជន​នេ​ប៉ាល់ នៅ​ថ្ងៃទី៤ ខែមករា​ឆ្នាំ ២០២១ខាងមុខនេះ។

នេះ​បើតាម​ការបញ្ជាក់​របស់​លោកជំទាវ យក់ សម្បត្តិ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក្នុងឱកាស​អញ្ជើញ​ពិនិត្យ រៀបចំ​ម៉ាស់​ចំនួន ២លាន និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត​នៅឯ​ឃ្លាំង​ស្តុក​ឱសថ​កណ្ដាល​របស់​ក្រសួងសុខាភិបាល​ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី ២ខែមករា ឆ្នាំ ២០២១ ។

តាម​ការគ្រោងទុក នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត នឹង​នាំយក ម៉ាស និង​សម្ភា​រៈវេច​សាស្ត្រ​សរុប​ចំនួន ១២មុខ ដឹកនាំ​តាម​យន្តហោះ​ពិសេស​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រគល់ជូន​រដ្ឋាភិបាល និង​ប្រជាជន​នេ​ប៉ាល់។

សូមបញ្ជាក់ថា អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់ជូន​រដ្ឋាភិបាល​នេ​ប៉ាល់ រួមមាន

1-ម៉ាស  200000

  1. ម៉ាស N95 20000
  2. វ៉ែនតា 20000
  3. អាវ​ពេទ្យ 20000
  4. ម៉ាស៊ីន​វាស់​កម្តៅ 500
  5. របាំងមុខ 20000
  6. ឧបករណ៍​ជំនួយ​ដង្ហើម 20
  7. ម៉ូនីទ័រ និង​ខ្សែ​ភ្ជាប់ ម៉ូ​ឌែ​ល Vista 120 20
  8. ម្សៅ Chloramine B 500
  9. ស្បែកជើង​កវែង 1000
  10. សាប៊ូ​លាងដៃ 2000
  11. ម៉ាស​ក្រណាត់ 10000

សូមជម្រាបថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់នូវ​អំណោយ ជា​ម៉ាស និង​បរិក្ខារ​ពេទ្យ​ជូន​ដល់​បណ្តា​ប្រទេស​ចំនួន៣រួចមកហើយ ក្នុងនោះ​រួមមាន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បានផ្តល់​ម៉ាស់​ចំនួន២លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន ជូន​រដ្ឋាភិបាល​សហភាព​មី​យ៉ាន់​ម៉ា ម៉ាស​ចំនួន២លាន និង​សម្ភា​រៈវេច​សាស្ត្រ​មួយចំនួន ជូន​រដ្ឋាភិបាល​ទី​ម័​រ​ឡេ​ស្ត ម៉ាស​ចំនួន ១លាន៥មុ​ឺ​ន និង​បរិក្ខារ​ពេទ្យ​មួយចំនួន ហើយ​សម្រាប់​ថ្ងៃទី ៤ខែមករា ឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់ជូន ម៉ាស​ចំនួន២លាន ម៉ាស​ក្រណាត់​ចំនួន២មុ​ឺ​ន​ម៉ាស និង​បរិក្ខារ​ពេទ្យ សរុប​ចំនួន១២មុខ ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នេ​ប៉ាល់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.