សប្បាយៗ ថ្ងៃអាទិត្យ៖  គេ​នាំគ្នា​និយាយថា ក្មេងប្រុសៗ ពេល​ធំ​ឡើង របស់​លេង​របស់​ពួកគេ ក៏​នឹង​ធំ ហើយ​ថ្លៃឡើងៗទៅតាម​នោះដែរ ហើយ​រឿងនេះ វា​បាន​ក្លាយជា​ការពិត យ៉ាង​មិនបាច់​សង្ស័យ តាមរយៈ​ឃ្លី​ប​វីដេអូ ដែល​កំពុង​ល្បីល្បាញ​ក្នុងខណៈ​ពេលនេះ នៅពេលដែល​បុរស​អ្នកស្រុក​ហ្វ្ល​រី​ដា ម្នាក់ បាន​ប្រើ​ដៃ​ចាប់ របស់​រថយន្ត​គ្រឿងចក្រ​ប៊ែ​ក​ហូ ចាប់​យន្តហោះ ១គ្រឿង បង្វិល​លេង​ដូច​កូនក្មេង។

អ្នក​ផូ​ស្ត និង​ថត​ឃ្លី​ប​វីដេអូ​នេះ គឺ​មនុស្ស​ម្នាក់​ដែល​ប្រើ​ឈ្មោះថា vice.aviator ក្នុង​ប្រព័ន្ធ​អ៊ី​ន​ស្តា​ក្រាម ដែល​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​យន្តហោះ ដោយ​ឃ្លី​ប​មួយ​នេះ បាន​ក្លាយជា វ៉ា​យ​រ៉ា​ល់ ក្នុង​ទូទាំង​ប្រព័ន្ធ​បណ្ដាញ​សង្គមផ្សេងៗ ដូចជា ហ្វេ​ស​ប៊ុ​ក រេ​ត​ធី​ង ធ្វី​ត​ធើរ និង​អ៊ី​ន​ស្តា​ក្រាម។

ឃ្លី​ប​វីដេអូ​នេះ ត្រូវបាន​ថត​នៅក្នុង​ព្រលានយន្តហោះ Opa-Locka Executive ក្នុង​ទីក្រុង​ម៉ៃ​អា​មី  ដោយ​អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​រូបនេះ បាន​រៀបរាប់​ឱ្យដឹងថា គាត់​បាន​សម្លឹង​ទៅ​ត្រង់​កន្លែង​នោះ ដើម្បី​ស្វែងរក​យន្តហោះ​បូ​អ៊ីង 707 ចាស់ៗដែល​ទើបត្រូវ​កម្ទេចចោល តែ​គាត់​បែរជា​មើលឃើញ អ្នកបញ្ជា​រថយន្ត​គ្រឿងចក្រ​ម្នាក់ បាន​ប្រើ​ដៃ​ចាប់​របស់​គ្រឿងចក្រ​នោះ ចាប់​រថយន្ត​ហោះ ១គ្រឿង​បង្វិល​លេង តែ​គាត់​មិនបាន​ថា តើ​អ្នកបញ្ជា​រថយន្ត​គ្រឿងចក្រ​នោះ​មានឈ្មោះ​អ្វី​ឡើយ។

លោក​បានសរសេរថា “ក្រោយ​ចាក​ចេញពី​ព្រលានយន្តហោះ នៅពេល​ព្រឹក បន្ទាប់ពី​ការហ្វឹកហាត់​របស់ខ្ញុំ​ហើយ ក្នុងឋានៈ​ជា​អ្នក​ចូលចិត្ត និង​ស្រឡាញ់​យន្តហោះ ខ្ញុំ​ក៏​សម្រេចចិត្ត ជិះឡាន​ទៅ​មើល​យន្តហោះ​បូ​អ៊ីង707 ចាស់ៗ ដែល​ទើបត្រូវ​កម្ទេចចោល តែ​ក៏​គ្មាន​សំណាង​បានឃើញ​ឡើយ។ ខ្ញុំ​ក៏​បើកឡាន​ត្រឡប់​វិញ និង​បានឃើញ​យន្តហោះ​ប្រភេទ Jet ១គ្រឿង​ដែល​ត្រូវគេ​ឈប់​ប្រើប្រាស់​ទៅហើយនោះ វា​បែរជា​បាន​ហោះហើរ​ម្ដងទៀត ជា​លើកចុងក្រោយ ដោយ​គ្មាន​នរណា​នឹកស្មាន​ដល់…”

ត្រូវ​អរគុណ​ចំពោះ ការ​ទៅ​ចំពេល​វេលា​របស់គាត់ ទើប​ធ្វើឱ្យ​យើងទាំងអស់គ្នា បាន​ទស្សនា​អំឡុងពេល​ដ៏​គួរ​អស់សំណើច​មួយ​នេះ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.