ភ្នំពេញ៖គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានប្រកាស​គ្រោង​រៀបចំ សារជាថ្មី នៃ​ទិវា​រត់ប្រណាំង ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អន្តរជាតិ​អង្គរ លើក​ទី២៥ ឆ្នាំ២០២០ នៅ​ខេត្តសៀមរាប ដែល​ត្រូវបាន ពន្យា​ពេល​កាលពីថ្មីៗ មក​រៀបចំ នៅ​អំឡុង​ដើមឆ្នាំ២០២១ បន្ទាប់ពី ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បិទ​បញ្ចប់ ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា ដោយ​ជោគជ័យ កាលពីពេល​ថ្មី​នេះ។

ជុំវិញ​គម្រោង​រៀបចំ ព្រឹត្តិការណ៍​កីឡា ទេសចរណ៍​នេះដែរ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា ជា​ការពិត​បច្ចុប្បន្ន គណៈកម្មាធិការ រៀបចំ បាន​នឹង​កំពុងធ្វើការ ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​លទ្ធភាព រៀបចំ​ឡើងវិញ ដោយ​គោរព​តាម​វិធាន ក្រសួងសុខាភិបាល និង​តាម​ការណែនាំ របស់​ប្រមុខ រាជរដ្ឋាភិបាល ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា​កាលពីថ្មី។ គួរ​បញ្ជាក់ថា ដំបូង​ឡើយ ទិវា​រត់ប្រណាំង ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អន្តរជាតិ អង្គរ​លើក​ទី២៥ នៅ​ខេត្តសៀមរាប គ្រោង​រៀបចំ នៅ​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២។ តែ​ក្រោយ​ផ្ទុះ​នូវ ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា ស្របពេល មានការ​ណែនាំ អំពី​ការផ្អាក​សកម្មភាព ជួបជុំ​មនុស្ស ដើម្បី​បង្ការ ជំងឺ​កូ​វីដ–១៩ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ក៏​សម្រេច​លើក​ពេល​ព្រឹត្តិការណ៍​កីឡា ទេសចរណ៍​ដ៏​ធំ​នេះ។

ចំពោះ​កាលបរិច្ឆេទ​ថ្មី ឬ​ការរៀបចំ​សារជាថ្មី អាច​នឹង​ដំណើរការ បាន​វិញ ឬ​អត់ គណៈកម្មការ​រៀបចំ នឹង​ជូនដំណឹង នាពេល​ក្រោយ។ យ៉ាងណាមិញ ឯកឧត្ដម វ៉ា​ត់ ចំរើន ធ្លាប់បាន​សង្កត់ធ្ងន់ ថា ទោះបី​ព្រឹត្តិការណ៍​នេះ ត្រូវ​រៀបចំ ក៏ត្រូវ​ធ្វើ​ក្រោម​របត់​ថ្មី​ដែរ ហើយ​ត្រូវ​កាត់​កម្មវិធី ជាច្រើន​ដើម្បី ធានា​សុវត្ថិភាព និង​បង្ការ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ–១៩ ជាក់ស្ដែង​កម្មវិធី ប្រមូលផ្ដុំ និង​កម្មវិធី ជាច្រើន​ត្រូវ​កាត់ចេញ ហើយ​ការរត់ ក៏ត្រូវ​ធ្វើ​ក្នុង​របៀបរបបរ​ក្សាគ​ម្លា​ត​ថ្មី ហើយ​អ្នក​ចុះឈ្មោះ ទាំងអស់​សុទ្ធតែ​ត្រូវបាន កំណត់​អត្តសញ្ញាណ ដើម្បី​ងាយស្រួល គ្រប់​គ្រង់​នៅពេល​មាន​បញ្ហា ណាមួយ​កើតឡើង ទៀតផង៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.